សិល្បៈ និង កម្សាន្ត

លោក Junho និងនាង YoonA នឹងជួបគ្នាជាថ្មីក្នុងរឿងភាគបែបមនោសញ្ចេតនា ‘King the Land’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង លោក Junho សមាជិកក្រុម 2PM និងតារាចម្រៀងនាង YoonA សមាជិកក្រុម Girls’ Generation នឹងត្រឡប់មកជួបគ្នាវិញក្នុងរឿងភាគបែបមនោសញ្ចេតនាបែបកំប្លែងថ្មី បន្ទាប់ពីអ្នកទំាងសម្តែងដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងរឿង ‘2021 MBC Gayo Daejejeon’!។


លោក Junho និងនាង YoonA ត្រូវបានគេសម្ដែងជាតួឯកក្នុងរឿងភាគមួយមានចំណងជើងថា ‘King the Land’ (ចំណងជើងការងារ) ដែលផ្តោតជុំវិញរឿងអ្នកសណ្ឋាគារ។ ទីមួយ Junho នឹងដើរតួជាកូនប្រុសរបស់ Chaebol នៃគ្រួសារកំពូលដែលជាម្ចាស់បណ្តុំសណ្ឋាគារប្រណីត ក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មចែកចាយ Goo Won ។ ជាប់ក្នុងកម្ដៅនៃសមរភូមិមរតកដ៏កាចសាហាវ Goo Won មានខួរក្បាល ភាពឆើតឆាយ និងមន្តស្នេហ៍លេចចេញជារូបរាង។ ទោះជាយ៉ាងណាក៏ដោយលោកមិនបានរៀនសូត្រទាំងស្រុងនៅក្នុងវិស័យស្នេហា។


ទល់មុខ Junho និងYoonA ដើរតួជាអ្នកសណ្ឋាគារជាមួយ នឹងស្នាមញញឹមដែលអាចបំភ្លឺពិភពលោកគឺ Chun Sa Rang ។ នាងសម្រេចចិត្តក្លាយជា បុគ្គលិកសណ្ឋាគារនៅ ‘King the Land’ ដោយសារតែការចងចាំកាល ពីកុមារភាពដ៏រីករាយបំផុតរបស់នាង ដែលបានកើតឡើងនៅសណ្ឋាគារតែមួយ។ រឿងនេះនឹងត្រូវបានផលិតរួមគ្នាដោយ NPIO Entertainment និង BY4M Studio ហើយត្រូវបានគេរំពឹងថានឹងចាប់ ផ្តើមថតនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២0២២ ខាងមុខនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top