សិល្បៈ និង កម្សាន្ត

តារាចម្រៀងរ៉េប A$AP Rocky ត្រូវចាប់ខ្លួននៅ LA ពាក់ព័ន្ធនឹងការបាញ់ប្រហារ

Los Angeles ៖សារព័ត៌មាន NBC News បានរាយការណ៍ថា តារាចម្រៀងរ៉េបអាមេរិក A$AP Rocky ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារកាលពីខែវិច្ឆិកា ឆ្នាំ ២0២១ ខណៈលោកមកដល់ពីទីក្រុង Barbados នៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles កាលពីថ្ងៃពុធ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia។

បណ្តាញរាយការណ៍ថា មន្ត្រីនាយកដ្ឋានប៉ូលីស Los Angeles និងប៉ូលិសអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិកបានឃាត់ខ្លួនសិល្បករអាយុ ៣៣ ឆ្នាំដែលបានមកដល់លើយន្តហោះឯកជនពីកោះ Caribbean ជាកន្លែងលោកកំពុងវិស្សមកាលជាមួយមិត្តស្រីរបស់តារាចម្រៀងប៉ុប Rihanna ។ ប៉ូលីសនៅទីក្រុង Los Angeles កំពុងស៊ើបអង្កេតលោក Rocky មានឈ្មោះពិតថា Rakim Mayers សម្រាប់ការជាប់ពាក់ព័ន្ធរបស់លោកក្នុងការបាញ់ប្រហារនៅថ្ងៃទី ៦ ខែវិច្ឆិកានៅហូលីវូដ។

សារព័ត៌មាន NBC បានរាយការណ៍ថា ជនរងគ្រោះបានប្រាប់ប៉ូលីសថា Mayers និងមនុស្ស២នាក់បានចូលទៅជិតលោកជាមួយនឹងកាំភ្លើងខ្លីមួយដើម ខណៈលោកកំពុងដើរតាមផ្លូវ។ នេះបើតាមបណ្តាញរាយការណ៍ដោយដកស្រង់របាយការណ៍របស់ប៉ូលីសថា ជនរងគ្រោះបាននិយាយថា Mayers បានបាញ់មកលើលោកពី៣ទៅ៤គ្រាប់ ហើយគ្រាប់កាំភ្លើងមួយគ្រាប់ត្រូវចំដៃឆ្វេងរបស់លោកមេធាវីតំណាងឲ្យ A$AP Rocky និងអ្នកនាំពាក្យប៉ូលីសទីក្រុង Los Angeles មិនអាចរកការអធិប្បាយបានភ្លាមៗទេ។

នៅក្នុងខែមករា Rihanna បានប្រកាសថានាងកំពុងរំពឹងថានឹងមានកូនដំបូងរបស់នាងជាមួយ A$AP Rocky ៕

Most Popular

To Top