សិល្បៈ និង កម្សាន្ត

ជាលើកដំបូង Chris Rock ដាច់ចិត្តនិយាយរឿង Will Smith ទះកំផ្លៀងខ្លួន

ក្នុងឱកាសត្រៀមខ្លួនទទួលការងារ ដើម្បីកម្តៅសាច់ដុំ សម្រាប់ការសម្តែងនៅ Baltimore នៅចុងសប្តាហ៍ Chris Rock បានរំលឹកពីការប៉ះទង្គិចរវាងខ្លួនគាត់ និង Will Smith នៅលើឆាក Oscar លើកទី ៩៤

ថ្មីៗនេះ Chris Rock មានការសម្តែងនៅមជ្ឈមណ្ឌល Lyric Performing Arts Center ដែលមានទីតាំងនៅ Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្នុងការស្វាគមន៍នៅដើមកម្មវិធី តារាកំប្លែងរូបនេះ បាននិយាយដល់រឿងលោក ត្រូវបានលោក Will Smith ទះកំផ្លៀងលើឆាកក្នុងកម្មវិធី Academy Awards លើកទី ៩៤។

តារាកំប្លែង Chris Rock បាននិយាយថា “ខ្ញុំសុខសប្បាយទេ ខ្ញុំមិនអីទេ”។ លោកបន្តថាពេលនេះ លោកបានជា សះស្បើយច្រើនហើយ ហើយស្នាមជាំលើផ្ទៃមុខ ក៏បានបានរលាយហើយដែរ។

ទន្ទឹមនឹងនេះម្ដាយរបស់ Chris Rock គឺអ្នកស្រី Rose Rock ក៏បានថ្លែងថា Will Simth ទះកំផ្លៀងកូនគាត់ ប្រៀបដូចជាទះកំផ្លៀងគាត់ដែរ ព្រោះនេះជាការឈឺចាប់មួយ ដែលម្ដាយត្រូវឃើញកូន ត្រូវគេធ្វើបាបលើ ឆាកអន្តរជាតិបែបនេះ៕ Source: Sabay

Most Popular

To Top