សិល្បៈ និង កម្សាន្ត

យ៉ាន់ ស្រីពេជ្រ អត់ខ្វល់ឈ្មោះមេម៉ាយ ប្រឹងលេងខ្លួន ចាយរាង ក្រមុំសុំខ្មាស

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ មានរយៈពេលជាងមួយឆ្នាំហើយ ដែលពិធីការិនីរូបស្រស់ យ៉ាន់ ស្រីពេជ្រ បានចែកផ្លូវជាមួយស្វាមីដោយ បន្តរស់នៅក្នុងងារ ជាស្រ្តីមេម៉ាយជាមួយកូនស្រី ។ ហើយទន្ទឹមគ្នានេះដែរ គេបានចាប់អារម្មណ៍ឃើញថា ពិធីការិនីរូបនេះ កាន់តែស្រស់ស្រាយជាងមុន បើនិយាយពីសម្រស់ និងការលេងខ្លួនវិញ ពិតជាទាន់សម័យមិនចាញ់ តារាស្រករក្រោយទេ ។

ជាការពិតណាស់ អ្នកមេម៉ាយ យ៉ាន់ ស្រីពេជ្រ ដែលប្រជាពលរដ្ឋខ្មែទូទៅរ ជាពិសេសអ្នកដែលគាំទ្រ វិស័យសិល្ប:បានស្គាល់ថា ជាតារាសម្តែង និងជាតារាម៉ូដែល ស្រីម្នាក់ប្រចាំប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងរង្វង់សិល្ប:នោះ ពេលនេះហាក់ដូចជាឡើង សម្រស់ទ្វេរដង ទាំងការតុបតែងខ្លួន ក៏កាន់តែសិចស៊ី គួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត ។ ហើយជាងនេះទៅទៀត បើទោះជានាង បានលែងលះដាច់ស្រឡះ ជាមួយស្វាមីហើយយ៉ាងណាក៏ដោយ ក៏ពុំទាន់មានដំរួយថា នាងបានស្រវ៉ាស្នេហ៍ថ្មី មកស្អំបេះដូងហើយ ឬនៅផង ។

គួររំឮកផងដែរថា អ្នកនាង យ៉ាន់ ស្រីពេជ្រ បានប្រកាសចែកផ្លូវជាមួយស្វាមីឈ្មោះលោក ឆាយ សុភ័ក្រ ដោយមូលហេតុផិតក្បត់ កាលពីអំឡុងដើមឆ្នាំ ២០២១ ក្រោយពីពួកគេបានរួមរស់ ជាមួយគ្នាដល់ទៅ ១១ឆ្នាំ ។ ជុំវិញនឹងការប្រកាសលែងលះនេះផងដែរ មានទស្សនិកជន និងមិត្តភក្ដិសិល្បៈជាច្រើន បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំង ប៉ុន្តែចំពោះសាមីខ្លួន អ្នកនាង យ៉ាន់ ស្រីពេជ្រ បានលើកឡើងថា ថ្វីត្បិតថា ចំណងអាពាហ៍ពិពាហ៍ របស់នាងជាមួយ នឹងលោក ឆាយ សុភ័ក្រ បន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ និងខ្លួននឹងត្រូវជាប់ ឈ្មោះជាស្ត្រីមេម៉ាយកូន១ យ៉ាងណាក្តី ក៏នាងមិនអាចលើកលែង ចំពោះកំហុសដ៏ធំរបស់ស្វាមីនាងដែរ ៕

ដោយ ៖ ម៉ានី

Most Popular

To Top