ភ្នំពេញ៖ ប្រឡូកក្នុងអាជីពសម្ដែង និងដើរម៉ូដជាច្រើនឆ្នាំ កញ្ញា ផាន់ មីនា ហៅ វល្លិក កាន់តែមានភាពលេចធ្លោរ ក្នុងវិស័យសិល្បៈ ហើយនាងក៏កំពុងស្ថិតក្នុងក្រសែភ្នែក ផលិតករជាច្រើន ទើបមានឱកាសចាប់បាន ការងារសិល្បៈជាច្រើន មិនថាថតផាពយន្ត និង MV បទចម្រៀងឡើយ ។ ជាក់ស្ដែងឥលូវនេះ នាងកំពុងមានប្រជាប្រិយភាពខ្លាំង ក្រោយពីលេចវត្តមានជាតួអង្គធំ ក្នុងរឿង «ស្នេហា Private» របស់ផលិតកម្ម LD ។


ជាការពិតណាស់ តារាសម្ដែងស្រស់សោភា វល្លិក ត្បិតតែឆ្នាំនេះមានវ័យទើបតែមានវ័យ ២២ឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែនាងកំពុងក្លាយជាតារាស្រី ជំនាន់ក្រោយមួយដួង ដែលទទួលបានប្រជាប្រិយភាពខ្លាំង ។ នេះក៏ដោយសារតែសមត្ថភាព ទេពកោសល្យរបស់នាង ជាពិសេសគឺរូបសម្រស់ស្រស់ស្អាត បែបធម្មជាតិតែម្ដង ។ ហើយថ្មីៗនេះ នាងកាន់តែធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំងថែមទៀត គឺពេលដែលនាងចាប់ផ្ដើម ហ៊ានស្លៀកពាក់ឈុតប៊ីគីនី បញ្ចេញគល់ភ្លៅ និងសាច់ដើមទ្រូង ជាលើកដំបូងបំផុត ក្នុងអាជីពជាអ្នកសិល្បៈរបស់នាង ។

ជុំវិញនឹងរូបថតសិចស៊ីរបស់ វល្លិក ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ក្រោយសម្ពោធរឿង «ស្នេហា Private» នេះ បានធ្វើឱ្យកើតមានពាក្យស្ញោចសរសើរ អំពីសម្រស់ស្រស់ស្អាត សាច់សខ្ចី ដែលតាំងពីដើមមក នាងពុំដែលបានបង្ហាញឱ្យឃើញដែរ ។ ហើយបើទោះជានាងស្លៀកពាក់សិចស៊ី បន្តិចពិតមែន ក៏នាងពុំឱ្យដាច់ពីក្រសែភ្នែកម្ដាយ ដែលតែងតែដើរតាម នាងគ្រប់ទីកន្លែងនោះដែរ ។

គួរឱ្យដឹងថា កញ្ញា វល្លិ មានបងប្អូនប្រុស-ស្រី ចំនួន៤នាក់ ដោយវល្លិក ជាកូនស្រីពៅ រីឯបងៗទាំង ៣នាក់របស់នាង បានរៀបការរស់នៅបែកផ្ទះអស់ហើយ។ វល្លិក និងម្ដាយ កំពុងរស់នៅជុំគ្នា ដោយជីវភាព និងថ្លៃមើលថែជំងឺ ប្រចាំកាយរបស់ម្ដាយ ដែលមានវ័យ៥៣ឆ្នាំ គឺកញ្ញា វល្លិក ជាអ្នកទទួលបន្ទុក៕ ដោយ៖ ម៉ានី







