សិល្បៈ និង កម្សាន្ត

មួយឈុតបែបសិចស៊ីនេះ ពេជ្រ សូលីកា ទាក់ទាញខ្លាំង ក្រមុំមិនដូរ

ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានមហាជនទទួលស្គាល់ថា ជាតារាចម្រៀងមានរូបសម្បត្តិ ស្រស់ស្អាតខ្លាំងបែបធម្មជាតិ និងកំពុងទទួលបាន ប្រជាប្រិយភាខ្ពស់ផងដែរ ត្បិតតែនាងមានប្ដី និងកូនមួយរួចទៅហើយ យ៉ាងណាក៏ដោយ ។

តារាចម្រៀងស្រី ដែលវិវឌ្ឍន៍ខ្លួន ពីអាជីពសម្ដែងខាងលើ តែងតែបង្ហាញរូបថតស្អាតៗ តាមរយៈបណ្ដាញសង្គមរបស់នាង ដូចជាហ្វេសប៊ុក និង Instagram ជាដើម ក្នុងន័យចែរំលែកទៅកាន់អ្នកគាំទ្រ ក៏ដូចជាប្រូម៉ូតផលិលផលជាដើម ។

ហើយគ្រប់រូបថតទាំងអស់របស់នាង សុទ្ធតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ដោយសារតែសម្រស់ស្រស់ស្អាត ពីចុងជើងរហូតដល់ចុងសក់ មិនចាញ់តារាល្បីៗក្រៅប្រទេសប៉ុន្មានឡើយ ។

តួយ៉ាងថ្មីៗនេះ អ្នកម៉ាក់ហាយសូខាងលើ បានធ្វើឱ្យទស្សនិកជន លាន់មាត់ពោលសរសើរយ៉ាងខ្លាំង ទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាពិសេសចាប់អារម្មណ៍ ទៅលើការស្លៀកពាក់បែបសិចស៊ី ក្នុងឱកាស ដែលនាងធ្វើដំណើរកម្សាន្ត ទៅកាន់ដែនសមុទ្រកម្ពុជា ។

ដោយសារតែសាច់សហ្មត់ខ្ចីដូចសំឡី ពិតជាធ្វើឱ្យសម្រស់របស់នាង កាន់តែលេចធ្លោក្នុងឈុតប៊ីគីនីពណ៌ខ្មៅ បង្ហាញឱ្យឃើញរាងខ្ញង់ គួរឱ្យទាក់ទាញបំផុត ។ ជាមួយគ្នានេះផងដែរ សម្រាប់រូបថតដែលម្ចាស់បទ «តាមដាន» ទើបតែបង្ហោះនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត និងមានអ្នកចែករំលែកបន្តជាច្រើននាក់ ។

គួរឱ្យដឹងថា តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានទស្សនិក ចាប់អារម្មណ៍ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់នាង កាន់តែស្រស់ស្អាត មិនចាញ់តារាសម្ដែងស្រីៗ ស្រកកក្រោយប៉ុន្មានឡើយ ។ ត្បិតតែបច្ចុប្បន្នមិនទាន់មាន បទចម្រៀងថ្មីៗ ដែលផ្ទុះក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់ ពេជ្រ សូលីកា នៅតែកើនឡើងជាលំដាប់ នេះក៏ដោយសារតែនាង ជាតារាចម្រៀងស្រស់ស្អាតម្នាក់ ដែលសកម្មបំផុត នៅលើបំណ្ដាញសង្គម ៕ ដោយ៖ ម៉ានី

Most Popular

To Top