សិល្បៈ និង កម្សាន្ត

លោក Noel Clarke ៖ លោកធ្វើអត្តឃាត បន្ទាប់ពីមានការ ចោទប្រកាន់ពីបទបៀតបៀន ផ្លូវភេទ មកលើរូបលោក

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ និងការបៀតបៀនផ្លូវភេទ ដែលបាននិយាយថា បានកើតឡើងរវាងឆ្នាំ ២០០៤ និង២០១៩ ត្រូវបានធ្វើឡើងដោយស្ត្រីបានធ្វើការ ជាមួយតារាសម្តែង អ្នកនិពន្ធ និងអ្នកដឹកនាំរឿង។

លោក Noel Clarke តារាសម្តែង អ្នកនិពន្ធ និងអ្នកដឹកនាំរឿង បាននិយាយថា ការចោទប្រកាន់ ពី បទបៀតបៀនផ្លូវភេទ និងការសម្លុតធ្វើបាប លោកដោយស្ត្រី ២០ នាក់ បានធ្វើឲ្យលោកមានអារម្មណ៍ថា ចង់ធ្វើអត្តឃាត ។ តារាសម្តែង អ្នកនិពន្ធ និងអ្នកដឹកនាំរឿង បានប្រាប់កាសែត The Mail កាលពីថ្ងៃអាទិត្យថា ការចោទប្រកាន់នេះ ធ្វើឲ្យខ្ញុំខូចចិត្តតាមរបៀប ដែលខ្ញុំមិនអាចបកស្រាយបា ខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាង។

ការអះអាងបានចុះផ្សាយ សម្រាប់កាសែត The Guardian កាលពីឆ្នាំមុនរួមបញ្ចូល ទាំងការសម្លុត ការបំពានពាក្យសម្ដី និងការថតដោយសម្ងាត់ នូវការសវនកម្មអាក្រាតកាយ ។ លោក Clarke បដិសេធយ៉ាងដាច់អហង្ការ រាល់ការចោទ ប្រកាន់មកលើរូបលោក ។ អតីតតារា Doctor Who បានប្រាប់កាសែត The Mail កាលពីថ្ងៃអាទិត្យថា ការងារ ២០ ឆ្នាំត្រូវបានបាត់បង់ក្នុងរយៈពេល ២៤ ម៉ោង ។

ប៉ូលិសបានប្រកាស កាលពីខែមីនាថា ការស៊ើបអង្កេតឧក្រិដ្ឋកម្ម ទាក់ទងនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋផ្លូវភេទ នឹងមិនត្រូវបានចាប់ផ្តើមទេ បន្ទាប់ពីវាត្រូវបានគេ កំណត់ថាភស្តុតាង នឹងមិនបំពេញតាមកម្រិតកំណត់ ៕ដោយ៖លី ភីលីព

Most Popular

To Top