សិល្បៈ និង កម្សាន្ត

អ្នកជំនាញ ខាងជំងឺពិការមុខ ៖ តារាចម្រៀង កាណាដា Justin Bieber បង្ហាញសញ្ញា ជាសះស្បើយឆាប់ៗនេះ

កាណាដា ៖ នេះបើយោងតាមគ្រូពេទ្យវះកាត់មានជំនាញ ផ្នែកខ្វិនមុខបានប្រាប់ឲ្យដឹងថា តារាចម្រៀងប៉ុបសញ្ជាតិ កាណាដា លោក Justin Bieber កំពុងបង្ហាញសញ្ញាដំបូង នៃការជាសះស្បើយ ឡើងវិញ បន្ទាប់ពីលោក ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានមេរោគដែលធ្វើឲឲ្យផ្ទៃមុខ របស់លោកពាក់កណ្តាលខ្វិន បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia។

នៅក្នុងវីដេអូដែលបានបង្ហោះ នៅលើបណ្តាញសង្គម Instagram កាលពីពេលថ្មីៗនេះលោក Bieber បាននិយាយថា លោកបានឆ្លងជំងឺ Ramsay Hunt រងប៉ះពាល់ដល់សរសៃប្រសាទ នៅក្នុងត្រចៀក និងមុខរបស់លោក ។ លោកបានកត់សម្គាល់ថា ភ្នែកខាងស្តាំរបស់លោក មិនព្រិចភ្នែកទេ ។
Instagram Story ត្រូវបានបង្ហោះនៅថ្ងៃនោះ តារាចម្រៀងរូបនេះបានបន្ថែមថា វាកាន់តែពិបាកសម្រាប់លោក ក្នុងការញ៉ាំ ដែលជាការខកចិត្តយ៉ាងខ្លាំង៕ ដោយ៖លី ភីលីព

Most Popular

To Top