សិល្បៈ និង កម្សាន្ត

ប្រទេសមួយនៅអាស៊ាន មានសកលវិទ្យាល័យល្អផ្តាច់គេនៅអាសុី និងជាប់លំដាប់លេខ ១១លើពិភពលោក!

សិង្ហបុរី ជាប្រទេសមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលមានប្រព័ន្ធអប់រំល្អផ្តាច់គេនៅតំបន់អាសុី។ សកលវិទ្យាល័យជាតិសិង្ហបុរី National University of Singapore ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាសុី និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមសកលវិទ្យាល័យលំដាប់ៗ នៅជុំវិញពិភពលោក។

ពិតណាស់ សិង្ហបុរីជាប្រទេសក្រីក្រ កាលពីអតីតកាល។ ប្រទេសនេះអភិវឌ្ឍន៍រីកចម្រើន និងជឿនលឿន សុីវិល័យដូចពេលបច្ចុប្បន្នដោយសារតែកត្តាធនធានមនុស្ស។ បិតាស្ថាបនិក លោក លី ង្វាន់យូ បានប្តេជ្ញាអភិវឌ្ឍន៍ប្រទេសដោយកសាងធនធានមនុស្ស និងពឹងផ្អែកជាកត្តាសំខាន់ ត្បិតសិង្ហបុរី ជាប្រទេសមួយដែលមិនអំណោយផលនូវធនធានធម្មជាតិ ផ្ទៃដីតូច ហើយថែមទាំងមានប្រជាជនតិចថែមទៀត។

ក្នុងពេលបច្ចុប្បន្ន គេមិនអាចមើលរំលងបានទេ អំពីគុណភាពនៃប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរី។ រាប់ចាប់តាំងពីកម្រិតបឋមសិក្សា ដល់ វិទ្យាល័យ និងដល់កម្រិតឧត្តមសិក្សានៅសកលវិទ្យាល័យ។ National University of Singapore ឫ សកលវិទ្យាល័យជាតិសិង្ហបុរី តែងទទួលបានសិស្សអន្តរជាតិជាច្រើននាក់ មកពីបណ្តាលប្រទេសផ្សេងៗ នៅជុំវិញពិភពលោកមកបន្តការសិក្សាជារៀងរាល់ឆ្នាំ។ ជាក់ស្តែង គេសង្កេតឃើញថា ប្រជាជនខ្មែរយើងមួយចំនួនធំ ដែលមានជីវភាពធូរធារបានសម្រេច បញ្ជូនកូនៗទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសសិង្ហបុរីផងដែរ៕

Most Popular

To Top