សិល្បៈ និង កម្សាន្ត

កែវ ឡាវីញ ត្រៀមចូលរោងការ ឆាប់ៗ ទោះកំពុងល្បីល្បាញ ដោយសារតែហេតុផលនេះ

កូនស្រីតារាជើងចាស់ អ្នកនាង កែវ កល្យាណ កញ្ញា កែវ ឡាវីញ ត្រៀមនឹងចូលរោងការ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបញ្ចប់ពាក្យ ចចាមអារ៉ាមថា នាងជាមនុស្សស្រី «ស្រលាញ់ភេទដូចគ្នា» ក្រោយពីលេចមុខ ក្នុងរឿងប្រភេទនេះញឹកញាប់ ទោះបីជាបច្ចុប្បន្នកំពុង មមាញឹកលើវិថីសិល្បៈក្តី។

តារាសម្តែង ដែលកំពុងក្តោបប្រជាប្រិយភាព តាមរយៈប្រភេទរឿង GL (ស្រីស្រឡាញ់ភេទដូចគ្នា) កែវ ឡាវីញ បានធ្វើឱ្យមហាជន ពេញចិត្តស្តូក លើការសម្តែងរបស់នាង ព្រោះកាត់ទៅម្តាយ មិនខុសមានទេពកោសល្យ ពីតារាសម្តែងជើងចាស់ ល្បីឈ្មោះ អ្នកនាង កែវ កល្យាណ ។ ទោះយ៉ាងណាកន្លងមក រូបនាងក៏មានរឿងអាស្រូវស្នេហា « ស្រលាញ់ភេទដូចគ្នា» ជាមួយកូនអ្នកមានទ្រព្យម្នាក់ ហើយអ្នកទាំងពីរ តែងតែបណ្តើរគ្នា ទៅចូលរួមកម្មវិធីជាច្រើន ជាមួយគ្នា ។

ទន្ទឹមនឹងមានអាស្រូវស្នេហា ភេទដូចគ្នានេះ កាលពីពេលថ្មីៗនេះ កែវ ឡាវីញ បានចាប់ផ្តើមបង្ហាញ ភាពស្និទ្ធស្នាល ជាមួយបុរសរូបសង្ហាម្នាក់ រហូតមានព័ត៌មានថា អ្នកទាំងពីរមានគម្រោង រៀបការនិងគ្នាក្នុងពេលឆាប់ៗខាងមុខ ហើយការប្រញាប់ ចូលរោងការបែបនេះ គឺដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម ដែលថានាងស្រលាញ់ មនុស្សស្រីដូចគ្នា ។

យ៉ាងណាមិញ កែវ ឡាវីញ នៅពុំទាន់ទម្លាយថ្ងៃមង្គលការ របស់ខ្លួនឱ្យទស្សនិកជន បានដឹងនៅឡើយទេ ខណៈព័ត៌មានធ្លាយថា កម្មវិធីនឹងរៀបចំឡើង ក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះចាស់ទុំទាំងសងខាង បានកំណត់ពេលវេលា រួចរាល់ហើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top