សិល្បៈ និង កម្សាន្ត

ទេព បូព្រឹក្ស ស្អាតប្លែកជាមួយឈុត «ហនុមាន Ranger» ដល់ថ្នាក់ អ្នកគាំទ្រអង្វរកុំឱ្យធ្វើចំណុចនេះតទៀត

ភ្នំពេញ: តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស កាន់តែមានយីអ៊ុនឡើង បន្ទាប់ពីវះកា ត់ប្តូរខ្ទង់ ច្រមុះថ្មី ធ្វើឱ្យសម្រស់នាងកាន់ស្រស់ស្អាតថែមមួយកម្រិតទៀត។  ជាពិសេស នាពេលថ្មីៗនេះ តារាចម្រៀងខាងលើបានបង្ហោះរូ បភាពដ៏ស្រស់ស្អាតក្នុងឈុត «ហនុមាន Ranger » កាន់តែទទួលបានការសរសើរពីមហាជនមិនដាច់ពីមាត់ ថាខ្ទង់ច្រមុះ ថ្មីរបស់ ទេព បូព្រឹក្ស ពិតជាស្រស់ស្អាត សមនឹងនាងខ្លាំង រហូតដល់អ្នកគាំទ្រចូលទៅខំមិនសូមកុំឱ្យនាងកែបន្តទៀត។ 

គណនីហ្វេកប៊ុកមួយបានចូលទៅខំមិន លើការបង្ហោះរបស់ ទេព បូព្រឹក្ស ថា «ស្អាតខ្លាំងណាស់ សូមឈប់កែចុះ ព្រោះស្អាតសមមែនទែន» ខណៈ តារាចម្រៀងរូបនេះបានចូលទៅតបវិញថា  « hahahahhaha okay I promise» ដែលមានន័យថា នាងអាចនឹងឈប់កែសម្ផស្សទៀតហើយ ដោយសារតែ បច្ចុប្បន្ន  សម្រស់ ទេព បូព្រឹក្ស មានតែអន់ឯណា ទាំងរូបរាង សម្រស់ ប្រជាប្រិយភាព បានមួយចប់ រីឯសង្សារវិញក៏យល់ចិត្តយល់ថ្លើមរាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ទេព បូព្រឹក្ស គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបក្នុងស្រទាប់ យុវវ័យ ជាពិសេស នាងលេចធ្លោខ្លាំងក្នុងបទចម្រៀង «វីរៈនារី» (Top of the lady) ខណៈ ទេព បូព្រឹក្ស នឹងមានការប្រគំតន្រ្តីផ្ទាល់ខ្លួនលើកដំបូងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយបទចម្រៀងល្បីៗរបស់នាងផងដែរ៕ ដោយ: ម៉ានី

Most Popular

To Top