សិល្បៈ និង កម្សាន្ត

តារាសម្តែងកូរ៉េ នាង Chung Ha៖ នាងចង់ចាកចេញ ពីភ្នាក់ងារបច្ចុប្បន្នរបស់នាង?

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាជើងចាស់ជាច្រើនបានបង្ហាញខ្លួនដំបូងបាននិយាយថា ការជ្រើសរើសភ្នាក់ងារគ្រប់គ្រងល្អ គឺជាទិដ្ឋភាពសំខាន់បំផុត ក្នុងការក្លាយជាសិល្បករជោគជ័យសម្រាប់ខ្លួនជាតារាសម្តែង ចម្រៀង និងតារាម៉ូដែល។

នេះទំនងជាដោយសារតែភ្នាក់ងារគ្រប់គ្រង នឹងទទួលបន្ទុកលើការផ្សព្វផ្សាយ និងការផលិតអាល់ប៊ុមរួម ជាមួយនឹងការជួយសិល្បករក្នុងការផ្សព្វផ្សាយខ្លួនឯងឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន។ថ្មីៗនេះ Chung Ha បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅពេលនាងទើបតែចូល V Live ហើយបានប្រាប់អ្នកគាំទ្រថា នាងចង់ចាកចេញពីភ្នាក់ងាររបស់នាង។ 

យោងតាមអ្នកគាំទ្រម្នាក់ ដែលបានចែករំលែកព័ត៌មាននេះ វីដេអូ V Live ត្រូវបានដកចេញពីគេហទំព័រថា នាងបានប្រាប់អ្នកគាំទ្រថា ខ្ញុំចង់ចាកចេញពីភ្នាក់ងារ សូមយកខ្ញុំចេញ។ អ្នកគាំទ្ររូបនេះបានចែករម្លែក ក្នុងសហគមន៍អនឡាញថា មិនយូរប៉ុន្មាន Chung Ha បាននិយាយអំពីភ្នាក់ងារបច្ចុប្បន្ន របស់នាងនៅលើ V Live ។ 

នាងបានបន្តថា ខ្ញុំចង់លាឈប់ពីក្រុមហ៊ុន” និង ‘សូមយកខ្ញុំចេញ’ ប៉ុន្តែវីដេអូ V Live ត្រូវបានលុប ហើយមិនបានបង្ហោះម្ដងទៀតទេ។ អ្នកបង្ហោះរូបនេះបានពន្យល់ថា នាងមិនបានបង្ហោះសូម្បីតែ ‘Sparkling selfie’ តែមួយនៅក្នុងកម្មវិធីតន្ត្រី ហើយខ្ញុំបានរកឃើញអ្វីដែលបានកើតឡើងបន្ទាប់ពី Chung Ha បានធ្វើវីដេអូផ្សាយផ្ទាល់សម្រាប់អ្នកគាំទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top