សិល្បៈ និង កម្សាន្ត

លោកស្រី ម៉ក់ វណ្ណស៊ីថា ៖ មេដាយទំាងនេះ ផ្អែកទៅលើការដឹកនាំ ការហ្វឹកហាត់ រួមទំាងការផ្តល់ឳកាស បទពិសោធន៍ ចូលរួមប្រកួតជាច្រើន

ភ្នំពេញ ៖ លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ហង់ ស៊ីមន អនុប្រធានតំាំង ឲ្យលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងលោកវរសេនីយ៍ទោ វ៉ាគ្រី អនុប្រធានអង្គភាព កីឡានគរបាលជាតិកម្ពុជា និងជាប្រធានសមាគមកីឡារាំ ក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២២ បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅក្រុមកីឡាករ -កីឡាការិនីរាំកម្ពុជា ដណ្តើមមេដាយជាច្រើនគ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡារាំ ជ្រើសរើសជើងឯកពិភពលោក “WDSF Superstar Championship 2022” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា និងប្រធានប្រតិភូបានមានប្រសាសន៍ថា ការប្រកួតនេះ លោកស្រីបានសង្កេតឃើញថា ក្រុមកីឡាករ-កីឡាការិនីរាំទំាងអស់សុទ្ធ តែជាជើងខ្លាំង ដែលមានបច្ចេកទេសខ្ពស់ ព្រមទំាងអាជ្ញាកណ្តាល និង ចៅក្រមកម្រិត ពិភពលោក និងតំបន់អាស៊ី ថែមទៀតផង ចំណែកលទ្ធផលរបស់កីឡាករ- កីឡាការិនីរាំកម្ពុជាបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព នៅពេលប្រកួតម្តងៗ ដូច្នេះលោកស្រី បានមើលឃើញសមត្ថភាពមានការរីកចម្រើន ។

លោកស្រីបានបន្តថា លក្ខណៈរីកច្រើននោះ ដោយការផ្អែកទៅលើការដឹកនាំ ការហ្វឹកហាត់ រួមទំាងការផ្តល់ឳកាស បទពិសោធន៍ចូលរួមប្រកួត ជាច្រើនមកហើយនោះ ក៏ជាបទសោធន៍ សម្រាប់ក្រុមកីឡាករ-កីឡាការិនីរាំ ទើបធ្វើឲ្យយើងទទួលបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបាននិយាយថា ការប្រកួតនេះមានប្រទេសចូលរួមចំនួន១៥រួមមានអូស្ត្រាលី កម្ពុជា ចិន អាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប៉ូឡូញ ចិនតៃប៉ិ ហុងកុង ម៉ុងហ្គោលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម កូរ៉េ ប្រទេសបារាំង ចំណែកសហព័ន្ធ កីឡារាំកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិចំនួន១៣រូប ៕

Most Popular

To Top