សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រម្នាក់ធ្វើឲ្យសមាជិកក្រុម BLACKPINK ភ្ញាក់ផ្អើល បន្ទាប់ពីបង្ហាញពួកគេនូវស្នាមសាក់ ‘Kim Jennie’ របស់នាង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រុម BLACKPINK បច្ចុប្បន្នកំពុងធ្វើដំណើរកម្សាន្តជុំវិញពិភពលោករបស់ពួកគេ ពួកគេមានឱកាសប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រទូទាំងពិភពលោករបស់ពួកគេ បន្ទាប់ពីបញ្ចប់ការសម្តែងរបស់ពួកគេ។


ពេលថ្មីៗនេះ វីដេអូមួយនៃការទាក់ទងគ្នារបស់អ្នកគាំទ្រជាមួយសមាជិកក្រុម BLACKPINK បានក្លាយជាការពេញនិយម ខណៈនាងធ្វើឲ្យសមាជិកទាំងអស់ភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលនាងបានបង្ហាញពួកគេ ដោយវីដេអូនោះ អ្នកគាំទ្រម្នាក់ជាអ្នកថតវីដេអូនោះ ត្រូវបានគេឮស្រែកហៅ Jennie បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពី Jennie និង Jisoo អ្នកគាំទ្របានប្រាប់ពួកគេថា “Jennie ខ្ញុំបានសាក់ឈ្មោះរបស់អ្នកនៅកូរ៉េ។


វាជាការពិតសម្រាប់តែអ្នកប៉ុណ្ណោះ បន្ទាប់ពីនាង Jennie ភ្ញាក់ផ្អើលមួយសួរថា “ពិតទេ? អ្នកគាំទ្របានឆ្លើយថា “បាទ វាជាការពិត”។ នៅក្នុងរូបថតដែលបង្ហាញដោយអ្នកគាំទ្រ ស្នាមសាក់របស់នាងសរសេរថា “Kim Jennie” ជាភាសាកូរ៉េ។


នាង Jennie និងនាង Jisoo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយកដៃម្ខាងបិទមាត់ បន្ទាប់មកនាង Jisoo បានលិតម្រាមដៃរបស់នាងដោយលេងសើច និងធ្វើកាយវិការលុបស្នាមសាក់របស់អ្នកគាំទ្រ ហាក់ដូចជានាងកំពុងព្យាយាមសាកល្បងពាក្យរបស់អ្នកគាំទ្រថាស្នាមសាក់នោះពិតជាពិតប្រាកដមែន។ នាង Lisa និងនាង Rosé ដែលបាននៅក្បែរនោះ ក៏បានសម្ដែងការតក់ស្លុតចំពោះស្នាមសាក់របស់អ្នកគាំទ្រ៕

ដោយ៖លី ភីលីព

Most Popular

To Top