ប្រេស៊ីល៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលាបានប្រាប់ឲ្យដឹងថា កូនស្រីរបស់លោក Pele មានអំណរគុណ បានចំណាយពេលមួយយប់ទៀតជាមួយវីរបុរសប្រេស៊ីលកំពុងឈឺ ខណៈ នាងអរគុណបុគ្គលិក ពេទ្យដែល បានមើលថែបុរសអាយុ ៨២ ឆ្នាំរងទុក្ខ ដោយគ្រួសាររបស់កីឡាករបាល់ទាត់ ដ៏អស្ចារ្យចំណាយពេល បុណ្យណូអែល ជាមួយលោកនៅមន្ទីរពេទ្យ។
គ្រួសាររបស់វីរបុរសប្រេស៊ីលបានជួបជុំគ្នានៅមន្ទីរពេទ្យ ខណៈស្ថានភាពរបស់លោកកាន់តែអាក្រក់ទៅៗ ដោយកូន ស្រីរបស់លោកបានប្តេជ្ញាថានឹងនៅក្បែរលោក ខណៈបុរសវ័យ ៨២ ឆ្នាំរូបនេះទទួលបានការថែទាំបន្ទាប់ ពីជំងឺមហារីករបស់លោកបាន រីកចម្រើន។ នាង Kely Nascimento បានចែករម្លែករូបថតមួយសន្លឹក កាលពីថ្ងៃអាទិត្យពីមន្ទីរពេទ្យ Israelita Albert Einstein ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ជាមួយនឹងចំណងជើងរំជួលចិត្ត។
នាងបានចូលគណនី Instagram របស់នាងម្តងទៀតនៅថ្ងៃ បន្ទាប់ដើម្បីបង្ហាញពីការដឹងគុណរបស់នាង ចំពោះបុគ្គលិក ពេទ្យនៅមន្ទីរពេទ្យ។នាងបានសរសេរថា យើងតែងតែអរគុណច្រើន សូម្បីតែការចំណាយបុណ្យណូអែលនៅមន្ទីរពេទ្យ យើងដឹងអំពីឯកសិទ្ធិដែលវាមានក្នុងមន្ទីរពេទ្យដូចជា @hosp_einstein ជាដើម។
ដើម្បីឃើញឪពុករបស់យើងត្រូវបានព្យាបាលដោយអ្នកជំនាញទាំងនេះ មានសមត្ថភាពខ្ពស់ និងគួរឲ្យស្រលាញ់បំផុត។ ‘មិនមែនមួយភ្លែតទេដែលយើងភ្លេចឯកសិទ្ធិនេះ។ ទោះបីស្ថិតក្នុងភាពសោកសៅក៏ដោយ យើងត្រូវតែដឹងគុណ។ អរគុណសម្រាប់ការនៅជាមួយគ្នា អរគុណសម្រាប់ក្ដីស្រលាញ់របស់អ្នក អរគុណសម្រាប់ការនៅជាមួយគាត់ឥឡូវនេះ។
‘រីករាយថ្ងៃបុណ្យណូអែល។ សុខភាពល្អ សេចក្តីស្រលាញ់ សេចក្តីរីករាយ សំណើចច្រើន និងសេចក្តីប៉ងប្រាថ្នា ថ្ងៃនេះ និងជានិច្ចនិរន្តរ៍ សម្រាប់អ្នកទាំងអស់គ្នា។ មួយយប់ទៀតជាមួយលោក៕