សិល្បៈ និង កម្សាន្ត

ផន សុផារី ចេញមុខនិយាយ រឿងអ្នករិះគន់ អ៊ែលលី គ្មានសុជីវធម៌

ភ្នំពេញ៖ ជាតួឯកល្ខោនល្បីឈ្មោះអ្នកនាង  ផន សុផារី កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងបន្ទាប់ពីផលិតវីដេអូនិយាយពីកូនៗ នាងទាំងពីរគឺប៊ែលឡា និងអ៊ែលលី ដោយសារក្មេងតូចទាំងពីរនេះខ្យូតគួរឱ្យស្រលាញ់។

ទន្ទឹមនឹងទទួលបានការស្រលាញ់ចូលចិត្តពីមហាជន ស្រាប់តែនាងតូច អ៊ែលលី ត្រូវអ្នកមួយចំនួនប្រើពាក្យរិះគន់ថាជាក្មេងគ្មានសុជីវធម៌ ថែមទាំងរិះគន់ដល់ម្តាយដែលទំរើសកូន ក្រោយពេលមានហ្វេនៗញេះ អ៊ែលលី តែក៏ត្រូវនាងតូចស្តោះទឹកមាត់ដាក់ ដែលធ្វើឱ្យអ្នកមួយចំនួនខំមិនរិះគន់។

យ៉ាងណាមិញ ក្នុងនាមជាម្តាយពិតជាមិនអាចនៅស្ងៀមបាន អ្នកនាង សុផារី បានឡាយវីដេអូ កាលពីពេលថ្មីៗនេះដោយនិយាយពីអ្នករិះគន់កូននាងដែលទើបមានអាយុ២ឆ្នាំ។ អ្នកនាងបានរៀបរាប់ថា «ដោយសារ អ៊ែលលី មិនស្រួលខ្លួន ពេលហ្វេនសុំថតទើបមុខគាត់អត់រីក ចំណុចនេះប៉ះបងប្អូនយល់គាត់អត់ប្រកាន់ក្មេងទេ តែចំមនុស្សចាស់មួយចំនួនប្រកាន់ក្មេង ហើយគិតថាគ្នាចេះចុះ»។

អ្នកនាង ផន សុផារី បានចោទជាសំណួរទៀតថា «បងអ្នករិះគន់ បងមានកូនអត់ កូនបងដាក់ណានៅហ្នឹងមែន កូនបងមានសុជីវធម៌មែន បងបន្តការមើលកូនដោយ របៀបបងទៀតចុះ ខ្ញុំដឹងអ្វីដែលគួរធ្វើនឹងមិនគួរធ្វើ ក្នុងនាមជាម្តាយ មិនមែន ពេញចិត្តទង្វើ កូនធ្វើមិនគប្បីនោះទេ ហើយអ្នករិះគន់ថានាងទំរើសកូន ហើយ អ៊ែលលី លែងគួរឱ្យស្រលាញ់ជាដើម នាងមើលហើយមាន តែអាសូរទៅវិញ ប្រកាន់សូម្បីក្មេងអាយុ២ឆ្នាំ»៕ដោយ៖ ម៉ានី

Most Popular

To Top