ផ្អែកលើ ព័ត៌មានចចមាអារ៉ាម នៅលើបណ្ដាញសង្គមចិន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៣ មានការលើកឡើងថា G-Dragon ទំនងជាកំពុងទាក់ទងស្នេហា ជាមួយនឹងចៅស្រីរបស់នាយកក្រុមហ៊ុន Shinsegae Department Store ហើយនាពេលបច្ចុប្បន្ន។

ដំណឹងចចមាអារ៉ាមនេះ ចាប់ផ្ដើមកើតឡើងបន្ទាប់ពី G-Dragon ត្រូវបាន គេប្រទះឃើញថាបានចូលរួមក្នុងការប្រគំតន្ត្រី Street Man Fighter ក្នុងក្រុងសេអ៊ូល ដោយលោកបានអង្គុយពាក់ម៉ាស ក្នុងចំណោមអ្នកទស្សនាជាច្រើននាក់ទៀត។ អ្នកគាំទ្របានរំពឹងទុកថា តារាប្រុសរូបនេះ បានចូលរួមការប្រគំតន្ត្រី ដើម្បីគាំទ្រមិត្តល្អរបស់លោកគឺ YGX។
ទោះជាយ៉ាងណា បើផ្អែកតាមមហាជន ឬអ្នកប្រើបណ្ដាញសង្គម មានការចាប់អារម្មណ៍ខ្លាំងទៅលើ ស្ត្រីម្នាក់ដែលបានចូលរួមកម្មវិធីថ្ងៃនោះជាមួយនឹង G-Dragon ហើយបង្ហោះរូបទៀត។


ស្ត្រីរូបនោះត្រូវបានគេជឿថាជា ចៅស្រីរបស់ម្ចាស់ក្រុមហ៊ុន Shinsegae Department Store នោះបានបង្ហោះរូបភាពដូចខាងក្រោម ដោយទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកប្រើបណ្ដាញសង្គមជាច្រើននាក់ ថាម្ចាស់ដៃម្ខាងទៀតនោះគឺជាដៃរបស់ GD។

យ៉ាងណាក្ដី សំណួរត្រូវបានចោទសួរមកជាបន្តបន្ទាប់ថា អ្នកទាំងពីរពិតជាទាក់ទងគ្នាមែន រយ៉ាងណា ហើយអ្នកគាំទ្រគ្រប់គ្នានៅតែបន្តជឿជាក់ និងតាមដានការបញ្ជាក់ពី G-Dragon សិន៕ Source: Sabay
