សិល្បៈ និង កម្សាន្ត

តារាចម្រៀងវៀតណាម ចូលរួមប្រកួតក្នុងកម្មវិធី Survival របស់ក្រុមចម្រៀងស្រីកូរ៉េ

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កញ្ញា Vu Linh Dan ដែលជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀង The Voice Kids របស់វៀតណាមនឹងប្រកួតប្រជែងកម្មវិធី Survival របស់ប្រទេសកូរ៉េខាងត្បូង Universe Ticket ដែលស្វែងរកទេពកោសល្យសម្រាប់ក្រុមចម្រៀងនារី K-pop ថ្មី។

កញ្ញា Dan អាយុ ១៦ ឆ្នាំត្រូវបានកំណត់ថា ជាបេក្ខនារីវៀតណាម តែមួយគត់នៅក្នុងកម្មវិធីពិតដែលផលិតដោយទូរទស្សន៍ SBS ។
កញ្ញា Dan បាននិយាយថា ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីប្រជែងខ្លួនក្នុងកម្មវិធីនេះ។

តន្ត្រីករ Duong Khac Linh ជាអ្នកណែនាំរបស់ Dan តាំងពីកម្មវិធី The Voice Kids របស់វៀតណាមឆ្នាំ ២០១៩ បានជួយនាងក្នុងការបំពេញបែបបទ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នករៀបចំកម្មវិធី។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខនារី យុវជនវៀតណាមត្រូវឆ្លងកាត់ការសម្ភាសន៍ចំនួនពីរ គឺតាមអ៊ីនធឺណិត និងផ្ទាល់។

នាងបានទទួលលទ្ធផលមួយសប្តាហ៍ក្រោយមក។
លោក Linh បាននិយាយថា បន្ទាប់ពីរយៈពេល ៤ ឆ្នាំ នាង Dan មានភាពចាស់ទុំ ហើយទេពកោសល្យរបស់នាងគឺភ្លឺស្វាង។

បរិយាកាស Showbiz របស់កូរ៉េខាងត្បូង គឺមានការពិបាក ហើយវានឹងពិបាក ប៉ុន្តែខ្ញុំជឿជាក់លើនាង Dan ។
នេះជាឱកាសសម្រាប់នាងក្នុងការរៀន និងកែលម្អខ្លួនឯង។

នាង Dan បាននិយាយថា នាងនឹងចូលរួមក្នុងសកម្មភាពសំខាន់ៗ នៃកម្មវិធីសម្រាប់ការថតនៅក្នុងខែកក្កដាមុនពេលចាក់ផ្សាយក្នុងខែវិច្ឆិកា។
យោងតាមអ្នករៀបចំការប្រកួតថា ជុំបោះឆ្នោតសម្រាប់បេក្ខនារីនឹងបើកនៅថ្ងៃទី ១៩ ខែកក្កដា។
នៅលើបណ្តាញសង្គម និងទំព័រអ្នកគាំទ្រកំពុងអំពាវនាវមនុស្សឲ្យបោះឆ្នោតឲ្យនាង Dan ដូច្នេះបេក្ខនារីវៀតណាមអាចបន្តការប្រកួតបន្ថែមទៀត។

នាង Dan មានដើមកំណើតនៅទីក្រុងហាណូយ ទទួលបានភាពល្បីល្បាញបន្ទាប់ពីបានបញ្ចប់ជាបេក្ខជន The Voice Kids របស់វៀតណាមក្នុងឆ្នាំ ២០១៩ ។ នាងបានចាប់អារម្មណ៍ជាមួយនឹងសំលេងដ៏មានឥទ្ធិពល និងមនោសញ្ចេតនារបស់នាង ហើយអាចច្រៀងបានយ៉ាងល្អជាភាសាវៀតណាម និងអង់គ្លេស៕ ដោយ៖លី ភីលីព

Most Popular

To Top