សិល្បៈ និង កម្សាន្ត

តារាហុងកុងវ័យ ៧៣ឆ្នាំ បដិសេធថា មិត្តស្រីអាយុ ៣៦ឆ្នាំមិនធ្លាប់ធ្វើការជានារីបារនៅប្រទេសចិន

រូបភាពពី៖​ Eight FM's Facebook

ចិន៖ តារាសម្តែងជើងចាស់ហុងកុងវ័យ លោក Lee Lung Kei អាយុ ៧៣ ឆ្នាំបាននិយាយថា ពាក្យចចាមអារ៉ាមដែលថា មិត្តស្រីរបស់លោក នាង Chris Wong អាយុ ៣៦ ឆ្នាំធ្លាប់ធ្វើការជានារីបារនៅប្រទេសចិន ដីគោក គឺជារឿងមិនពិតឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Lee បានបដិសេធពាក្យចចាមអារ៉ាម ក្នុងបទសម្ភាសន៍របស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីការចោទប្រកាន់បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈ ទំនាក់ទំនងខែឧសភាដល់ខែកញ្ញារវាងលោក Lee និងនាង Wong ទទួលបានការចាប់អារម្មណ៍ជាសាធារណៈ។

យោងតាមលោក Lee ថា លោក និងនាង Wong បានឈប់ខ្វល់ពីអ្វីដែលអ្នកដទៃនិយាយអំពីពួកគេ រួមទាំងពាក្យចចាមអារ៉ាមអំពីនាង Wong ទាញយកប្រយោជន៍ពីទ្រព្យសម្បត្តិរបស់លោក ឬនាង Wong បានធ្វើការជាពិធីការិនីរង្គសាលមុនពេលណាត់ជួបលោក។ លោក បានបន្តថា លោកមិនមែនជាមនុស្សល្ងីល្ងើ ហើយដឹងពីអ្វីដែលលោកកំពុងធ្វើ។

លោក Lee បាននិយាយក្នុងបទសម្ភាសន៍មុនថា គម្លាតអាយុធំមិនមានបញ្ហាប្រឈមសម្រាប់លោក និងមិត្តស្រីរបស់លោកទេ ខណៈពួកគេស្រលាញ់គ្នា។
លោកក៏បានចុះបញ្ជីឈ្មោះ Wong ជាកម្មសិទ្ធិករនៃអចលនទ្រព្យរបស់លោកផងដែរ។
បច្ចុប្បន្នគូស្នេហ៍មួយគូនេះ កំពុងរៀបចំគម្រោងរៀបការនៅចុងឆ្នាំនេះ ។

លោក Lee ជាតារាសម្ដែងដ៏ល្បីម្នាក់ និងការងារពេញមួយអាជីពរបស់លោក រួមមាន “The Condor Heroes” “Journey to the West” និង “Forensic Heroes” ។ លោកបានរៀបការជាមួយប្រពន្ធដំបូងរបស់លោកក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយមានកូន៣នាក់ជាមួយនាង ដែលសុទ្ធតែមានវ័យចំណាស់ជាងនាង Wong ៕ ដោយ៖លី ភីលីព

Most Popular

To Top