សិល្បៈ និង កម្សាន្ត

អ្នកស្រី Victoria Beckham ច្រៀងបទរបស់ Spice Girls ក្នុងហាងខារ៉ាអូខេនៅ Miami បន្ទាប់ពីបង្ហោះវីដេអូថ្មី លើបណ្តាញសង្គម

ប្រភព ៖ AFP

អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា អ្នកស្រី Victoria Beckham ដែលជាភារិយាកីឡាករ បាល់ទាត់ឆ្នើម David Beckham បានច្រៀង និងរាំជាមួយនឹងបទចម្រៀង Spice Girls នៅហាងខារ៉ាអូខេមួយកន្លែង ជាមួយមិត្តរបស់ខ្លួន។

អ្នកច្នៃម៉ូដ និងសមាជិកដើម Spice Girls វ័យ ៤៩ ឆ្នាំបានចែករម្លែកវីដេអូមួយ កាលពីថ្ងៃអាទិត្យនៅលើ TikTok របស់នាងផ្ទាល់ ដែលសម្តែងបទ Spice Girls មានចំណងជើងថា “Say You’ll Be There” ជាមួយស្វាមីរបស់នាងគឺ David Beckham ។ ឡើងកម្ដៅសំឡេងនៅ Miami! មកទៀតហើយ!! ហើយBeckham បានដាក់ចំណងជើងលើការបង្ហោះនេះដែរ។

អ្នកស្រី Beckham ក៏បានចែករម្លែករូបថត នៅលើបណ្តាញផ្សព្វផ្សាយសង្គម យក្សអាមេរិក Instagram នាពេលយប់របស់ពួកគេ ជាមួយមិត្តភក្តិ។ អ្នកស្រីបានសរសេរថា “ខំប្រឹងលេង! wow!! យប់មួយអបអរជាមួយមិត្តភក្តិនៅ Miami!!! I love you @davidbeckham x”។

អ្នកស្រី Beckham និងលោក David Beckham បាននៅ Miami ដើម្បីចូលរួមការប្រកួតបាល់ទាត់ Inter Miami និង Cruz Azul ល្ងាចថ្ងៃសុក្រ។ លោក David Beckham សហម្ចាស់ក្លឹប Inter Miami ដែលថ្មីៗនេះបានចុះហត្ថលេខាលើ តារាបាល់ទាត់ Lionel Messi ៕
ដោយ៖លី ភីលីព

Most Popular

To Top