សិល្បៈ និង កម្សាន្ត

អ្នកឧកញ៉ា ទៀ វិចិត្រ ជួយយកបុរសម្នាក់ មានជំងឺធ្ងន់ធ្ងរពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបានឧបត្ថម្ភថវិកា​៣លានរៀនថែមទៀត

រូបភាព៖ អ្នកឧកញ៉ា ទៀ វិចិត្រ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានចាត់តំណាង នាំយកថវិកា របស់អ្នកឧកញ៉ា ចំនួន ៣លានរៀល ទៅជូនអ្នកជំងឺម្នាក់ បន្ទាប់ពីអ្នកឧកញ៉ាបញ្ជូនអូប័រពេទ្យ ទៅទទួលយកពីក្រុងកោះរ៉ុង យកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

តាមការឲ្យដឹងពីក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា អំណោយខាងលើនេះ ត្រូវបានប្រគល់ទៅឲ្យឈ្មោះ ម៉ែន ភៀន អាយុ ៣៦ឆ្នាំ រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលបានមានជំងឺធ្ងន់ធ្ងរ។

បុរសជាអ្នកជំងឺ និងក្រុមគ្រួសារ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសង្គ្រោះ និងបានឧបត្ថម្ភថវិកា សំរាប់សម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕

Most Popular

To Top