សិល្បៈ និង កម្សាន្ត

ប៉ូលីស រកឃើញសាកសព តារាសម្តែងកូរ៉េខាងត្បូង ឈ្នះពានរង្វាន់អូស្ការ ដេកស្លាប់ក្នុង រថយន្តរបស់លោក

AFP

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពី គេហទំព័រ RTបានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង លោក Lee Sun-kyun ជាតារាភាពយន្ត ដែលឈ្នះពានរង្វាន់អូស្ការ ‘Parasite’ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ នៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ ចំពេលមានការស៊ើបអង្កេត របស់ប៉ូលីសលើការចោទ ប្រកាន់ពីបទប្រើ ប្រាស់គ្រឿងញៀន ។

នេះបើយោងតាមសារព័ត៌មាន Yonhap បាននិយាយថា តារាសម្តែងអាយុ ៤៨ ឆ្នាំ ត្រូវបានគេប្រទះឃើញសន្លប់ ក្នុងរថយន្តរបស់លោក នៅឧទ្យានកណ្តាលក្នុងរដ្ឋធានីកាលពីព្រឹកថ្ងៃពុធ។ ប៉ូលីសបានទទួលទូរស័ព្ទពីអ្នកគ្រប់គ្រង របស់លោកកាលពីព្រឹកមិញ ដោយរាយការណ៍ថា តារាប្រុសរូបនេះបានចាកចេញពីផ្ទះ បន្ទាប់ពីសរសេរ “អនុស្សរណៈស្រដៀងនឹងកំណត់ត្រា ធ្វើអត្តឃាត។ អ្នកគ្រប់គ្រងបានទៅលេងផ្ទះរបស់តារា បន្ទាប់ពីមិនអាចទាក់ទងលោកបាន ។

លោក Lee បានប្រឈមមុខនឹងការសាកសួរប៉ូលីសចំនួន៣ករណី ជុំវិញការចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀន ចំពេលមានការបង្ក្រាប របស់រដ្ឋាភិបាលកាន់តែទូលំទូលាយ លើគ្រឿងញៀន។ សាកសួរវគ្គចុងក្រោយមានរយៈពេល ១៩ ម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
តារារូបនេះត្រូវបានគេសង្ស័យថា បានប្រើប្រាស់សារធាតុខុសច្បាប់ ជាមួយនឹងពិធីការិនីម្នាក់ ពីបារដ៏ខ្ពស់មួយក្នុងទីក្រុងសេអ៊ូល ។ តារាសម្ដែងរូបនេះបានទទូចថា លោកត្រូវបានគេបោក ហើយមិនដឹងថា លោកយកអ្វីនោះទេ ។ កាលពីខែតុលា លោក Lee បានដាក់ពាក្យបណ្ដឹងប្រឆាំង នឹងមនុស្ស២នាក់ រួមទាំងពិធីករផងដែរ ត្រូវបានចាប់ខ្លួនកាលពីខែមុន។ តារាសម្តែងរូបនេះត្រូវបានពិនិត្យរកសារធាតុញៀន ក្នុងប្រព័ន្ធឈាមរបស់លោក ហើយបានធ្វើតេស្តិ៍អវិជ្ជមាន ។

ការបំពានច្បាប់គ្រឿងញៀន របស់ប្រទេសកូរ៉េខាងត្បូងអាច នាំឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ឬអតិបរមា ១៤ ឆ្នាំសម្រាប់ជនល្មើស និងឈ្មួញដដែលៗ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្តេជ្ញាថា នឹងមានការបង្រ្កាបគ្រឿងញៀន ខណៈនាយកដ្ឋានឧក្រិដ្ឋកម្មគ្រឿងញៀន របស់ប្រទេសត្រូវបានពង្រីក។

ភ្នាក់ងាររបស់តារាសម្ដែង HODU&U Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ ចូលរួមរម្លែកទុក្ខដល់ជនរងគ្រោះ។ ទីភ្នាក់ងារនេះបានសរសេរថា សូមគោរពជៀសវាងការផ្សព្វផ្សាយ ព័ត៌មានមិនពិតតាមរយៈការប៉ាន់ស្មាន ឬពាក្យព្យាបាទ ដើម្បីកុំឲ្យផ្លូវចុងក្រោយនៃអ្នកស្លាប់នឹង មិនមានភាពអយុត្តិធម៌ ៕
ដោយ៖លី ភីលីព

Most Popular

To Top