ការសម្ដែងម៉ុងសាយ និង របាំនាគ គឺជាផ្នែកសំខាន់មួយ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ។ ការសម្ដែងមួយនេះ ពិតជាមានប្រជាប្រិយភាពខ្លាំងបំផុត នៅប្រទេសចិនភាគខាងត្បូង ។

ម៉ុងសាយ
សត្វនាគ គឺជានិមិត្តសញ្ញាបង្ហាញ ពីភាពវិជ្ជមានសម្រាប់ជនជាតិចិន ។ វាជាទេវៈភ្លៀង ដែលការធ្វើស្រែចម្ការ ត្រូវពឹងអាស្រ័យទាំងស្រុង ។ នោះហើយជាមូលហេតុ ដែលការចូលរួមរបស់តួអង្គនាគ នៅក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មី មានសារៈសំខាន់ខ្លាំង ។ អ្នកសម្ដែង ត្រូវកាន់ដង ដែលចេញជារូបនាគ ហើយធ្វើចលនាស្រុះគ្នា យ៉ាងស្វាហាប់ កាច់ជាទឹករលក ប្រៀបដូចសត្វនាគពិតប្រាកដ។ ចលនារបស់នាគ គឺចង់ឆ្លុះបញ្ចាំងពីអំណាច និងសេចក្តីថ្លៃថ្នូរដ៏អស្ចារ្យរបស់សត្វទេវកថាមួយនេះ ។

របាំនាគ

ម៉ុងសាយ
ដោយឡែក ចំពោះ សត្វតោ គឺជាតួការពារក្នុងវប្បធម៌ចិន។ តួនាទីរបស់សត្វតោ នៅក្នុងពិធីបុណ្យប្រចាំឆ្នាំ គឺដើម្បីបន្លាចអារក្ស និងវិញ្ញាណអាក្រក់ ចេញឲ្យឆ្ងាយ។ សម្រាប់ ម៉ុងសាយ (របាំតោ) អ្នករាំពីរនាក់ធ្វើត្រាប់តាមចលនារបស់សត្វតោក្នុងឈុតសត្វតោ។ អ្នករាំម្នាក់ត្រូវ ធ្វើជើងមុខ និងក្បាលរបស់សត្វតោ ម្នាក់ទៀតជើងក្រោយ និងដងខ្លួនរបស់វា ។ ចលនារបស់សត្វតោ គឺផ្អែកលើចលនាជាមូលដ្ឋាននៃក្បាច់គុនចិន ហើយអ្នកសម្ដែងជាធម្មតា ត្រូវមានជំនាញខ្ពស់ខាងក្បាច់គុនវូស៊ូ និងកុងហ្វូ ៕


