វិបសាយ News1 បានចេញផ្សាយព័ត៌មាន ទាក់ទងនឹងតម្លៃអគារ “March Rabbit” របស់ G-Dragon សម្រាប់ឆ្នាំ ២០២៤ នេះ។
រម្លឹកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ សមាជិក BIGBANG រូបនេះបានទិញអគារកញ្ចក់ដ៏ប្រណីតមួយកន្លែងក្នុងតម្លៃ ៨,៨៥ពាន់លានវ៉ុន (ខ្ទង់ ៦,៥២លានដុល្លារ)។

ផ្អែកតាម Building Road Real Estate Brokerage បានឲ្យដឹងថា អគារនោះត្រូវបានទិញក្រោមឈ្មោះរបស់លោក ជាមួយនឹងដើមប្រាក់កម្ចី ៣ ពាន់លានវ៉ុន (ខ្ទង់ ២,២១លានដុល្លារ) មានន័យថាការបង់នេះ គឺត្រូវបានធ្វើឡើងជាមួយនឹងសាច់ប្រាក់សុទ្ធ ៥,៨៥ពាន់លានវ៉ុន (ខ្ទង់ ៤,៣១លានដុល្លារ)។

អគារនោះផងដែរ មានឈ្មោះថា “March Rabbit” ដោយយោងទៅតាមតួអង្គ White Rabbit នៅក្នុងរឿង Alice In Wonderland ដោយបានទទួល ពានរង្វាន់ ផ្នែកស្ថាបត្យកម្ម ពីការិយាល័យស្រុក Gangnam ហើយត្រូវបានបណ្ដាញផ្សព្វផ្សាយអន្តរជាតិ ដាក់បង្ហាញថាជាអគារ ដ៏ស្រស់ស្អាតបំផុត មួយរបស់ពិភពលោក។
ថ្មីៗនេះ មានការប៉ាន់ស្មាន អគារនេះយ៉ាងតិចមានតម្លៃ ៨ ពាន់លានវ៉ុន (ខ្ទង់ ៥,៩០លានដុល្លារ) ឯណោះ ។ តាមការឲ្យដឹង កន្លងមកមានប្រតិបត្តិការ ជាច្រើនរួចមកហើយនៅក្នុងតំបន់នេះ ក្នុងតម្លៃចាប់ពី ១៨០ លានវ៉ុន (ខ្ទង់ ១៣៣,០០០ដុល្លារ) ដល់ ២៥០ លានវ៉ុន (ខ្ទង់ ១៨៤,០០០ដុល្លារ) ក្នុងមួយ pyeong (៣,៣០ម៉ែត្រការ៉េ) ។
Kim Kyung Hyun ដែលជាអ្នកជំនាញស្ថិតក្នុងវិស័យអចលនទ្រព្យ បានឲ្យដឹងថា «ទោះបីជាយើងគណនានៅតម្លៃ ១៨០ លានវ៉ុន ក្នុងមួយ pyeong គុណនឹងទំហំអចលនទ្រព្យរបស់ G-Dragon នៃ ៩៦ pyeong នឹងបាន ១៧,៣ ពាន់លាន KRW (ខ្ទង់១២,៨ លានដុល្លារ) នោះមានន័យថា ការកើនឡើងដើមទុនជាង ៨,៤០ពាន់លានវ៉ុន (ប្រហែល ៦,១៩ លានដុល្លារអាមេរិក) អាចត្រូវបានរំពឹងG-Dragon ចំណេញខ្លាំងបំផុត ចេញពីអគារមួយនេះ ក្រោយទិញ ៧ឆ្នាំ»៕
