សិល្បៈ និង កម្សាន្ត

តារាចម្រៀងកូរ៉េនាង Lisa និងអ្នកស្នងមរតក របស់មហាសេដ្ឋី Arnault ទទួលទានអាហារ ជាមួយគ្នានៅហាវ៉ៃ

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីដ៏ល្បីល្បាញនាង Lisa ជាសមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង K-pop Blackpink និងអ្នកជំនួញលោក Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ត្រូវបានគេឃើញកំពុងញ៉ាំអាហារ ជាមួយគ្នានៅភោជនីយដ្ឋាន មួយលើកោះហាវ៉ៃ ។

កាលពីដើមខែនេះ រូបថតមួយសន្លឹកបានលេចចេញ នៅលើបណ្តាញផ្សព្វផ្សាយ សង្គមយក្ស X ដែលបង្ហាញពីនាង Lisa អង្គុយនៅពីមុខ លោក Frédéric បានបង្ហោះដោយអ្នកគាំទ្រនាង បន្ទាប់ពីឃើញពួកគេនៅកោះហាវ៉ៃ។ រូបភាពនាង Lisa ស្លៀកពាក់ធម្មតាជាមួយ អាវយឺតពណ៌ប្រផេះ និងខោពណ៌ស ជាមួយនឹងសក់របស់នាងទាញមកវិញ បញ្ចេញនូវភាពសាមញ្ញ និងស្រស់ស្រាយ។ លោក Frédéric ពាក់អាវប៉ូឡូពណ៌ទឹកក្រូច និងខោខ្លី បំពេញបន្ថែមដោយមួកកីឡាបេស្បលពណ៌ស។

រូបថតនេះក៏បង្ហាញពីផ្នែកនៃបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាន ដោយបង្ហាញខូគីតម្លៃ ១៤ ដុល្លារអាមេរិក និងប៊ឺរីតូតម្លៃ ២០ ដុល្លារជាលក្ខណៈដ៏អស្ចារ្យនៃភោជនីយដ្ឋាន។ រូបភាពនេះក៏ទទួលបានការចាប់អារម្មណ៍ និងការបញ្ចេញមតិយ៉ាងច្រើន បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងតារាចម្រៀង និងពាណិជ្ជកររូបនេះ។

យោងតាមប្រភពបាននិយាយថា នាង Lisa ក៏បានចូលរួម ជាមួយគ្រួសារ Arnault សម្រាប់វិស្សមកាលនៅអឺរ៉ុប កាលពីដើមខែនេះ ដែលពួកគេទៅលេងកន្លែងសំខាន់ៗជាច្រើននៅប្រទេសអ៊ីតាលី និងក្រិក។ បន្ទាប់មក នាងបានត្រឡប់ទៅកូរ៉េ ខាងត្បូងវិញ ដើម្បីចូលរួមជាមួយមិត្តរួមក្រុម Blackpink របស់នាង ដើម្បីប្រារព្ធខួបដំបូង របស់ក្រុមនៅថ្ងៃទី ៨ ខែសីហា មុនពេលធ្វើដំណើរ ទៅកាន់កោះហាវ៉ៃជាមួយ លោក Frédéric។

ការរំពឹងទុកអំពីទំនាក់ទំនងជិតស្និទ្ធរបស់អ្នកទាំង២ បានចាប់ផ្តើម នៅពេលលោក Frédéric បានតាមដាន Lisa នៅលើ Instagram ក្នុងឆ្នាំ ២០២២ ហើយបាន Liked ការបង្ហោះរបស់នាងជាច្រើន ។ ពួកគេត្រូវបានគេឃើញរួមគ្នា ក្នុងឱកាសផ្សេងទៀត រួមទាំងការទៅ ទស្សនាសារមន្ទីរ Rodin របស់ទីក្រុងប៉ារីស ក្នុងខែមេសា និងទទួលទានអាហារ នៅ ខែឧសភាឆ្នាំនេះ ៕

Most Popular

To Top