បន្ទាប់ពី ដាក់ស្នើទៅកាន់តុលាការ ក្នុងកាត់នាមត្រកូល Brad Pitt ចេញអស់រយៈពេលជាងជិត៣ខែ ពេលនេះ Shiloh Jolie ទទួលបានជោគជ័យ សមតាមបំណងរបស់នាង។

សេចក្តីសម្រេចរបស់តុលាការ បានបង្ហាញថាចៅក្រមបានចុះហត្ថលេខា លើការផ្លាស់ប្តូរនាមត្រកូលរបស់ Shilo Joie-Pitt ទៅជា Shilo Joie នៅព្រឹកថ្ងៃទី១៩ ម្សិលមិញនេះ ។
រម្លឹកផងដែរថា Shiloh បានជួលមេធាវីផ្ទាល់ខ្លួន របស់នាង ហើយបង់ប្រាក់ដោយខ្លួនឯងដោយមិនឱ្យម្ដាយរបស់នាង Angelina ពាក់ព័ន្ធក្នុងរឿងក្ដីនេះឡើយ ។ ដូច្នេះ មានន័យថា Angelina មិនបានដឹង និងមិននៅក្នុងរឿងរ៉ាវនេះឡើយ រហូតដល់ Shilo បញ្ចេញព័ត៌មាននេះទៅកាន់សាធារណជន ។

សវនាការបានធ្វើការផ្លាស់ប្តូរ ឈ្មោះរបស់ Shiloh ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែកក្កដា ប៉ុន្តែត្រូវពន្យារពេលដោយសារ តែតុលាការមិនបានបំពេញការត្រួតពិនិត្យ ទាន់ពេលវេលា៕
