នៅប៉ុន្មានម៉ោងមុននេះ Lady Gaga និង Bruno Mars ទើបទម្លាក់បទថ្មី ដែលអ្នកទាំងពីរ ទើបតែបានសហការគ្នា ក្នុងបទចម្រៀងស្នេហា មួយបទយ៉ាងពីរោះរណ្ដំ ។
មិនដល់កន្លះថ្ងៃទេ ចាប់តាំងពីការចេញ MV Die With A Smile ជាផ្លូវការ នៅម៉ោង ១១:00 ព្រឹក ថ្ងៃទី ១៦ ខែសីហា មានអ្នកចូលទស្សនាជាង៦សែននាក់ ហើយអ្នកគាំទ្រកំពុងលើកសរសើថាសំឡេងរបស់តារាប្រុស្សរីទាំងពីរនេះពិតជាស៊ីចង្វាក់គ្នាខ្លាំងមែនទែន។
វីដេអូចម្រៀង Die With A Smile ត្រូវបានរៀបចំយ៉ាង សាមញ្ញ ប៉ុន្តែប្រកបដោយសិល្បៈច្នៃប្រឌិត និងភាពស្រស់ស្អាត រស់រវើកពីសកម្មភាព របស់តារាចម្រៀងទាំងពីររូបនេះ ។ ដោយ Lady Gaga និង Bruno Mars បានសម្តែងបទចម្រៀងនៅលើឆាកជាមួយនឹងហ្គីតា និង Lady លេងព្យាណូ ពាក់សក់បែបមនុស្សនាសម័យបុរាណ បង្កើតបានជារូបភាព ដ៏ត្រជាក់ភ្នែក។
Die With A Smile គឺជាបទភ្លេងដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងបទភ្លេងមិនស្មុគស្មាញងាយស្រួលស្ដាប់ ប៉ុន្តែស្ដាប់ហើយគឺពិតជារំជួលចិត្ត។ សំឡេងរបស់ Lady Gaga និង Bruno Mars ពិតជាមានស៊ីចង្វាក់គ្នាចូលគ្នាបានល្អ បើទោះបីជានេះជាលើកដំបូងដែលអ្នកទាំងពីរបានសហការគ្នាក៏ដោយ។
បទចម្រៀងនេះចេញភ្លាមៗ ទទួលបានប្រតិកម្មវិជ្ជមាន ជាច្រើនពីសាធារណជននៅលើបណ្ដាញសង្គម។ គ្រប់គ្នាពិលសរសើថា នេះគឺជាការសហការ ដ៏ល្អបំផុត នៅឆ្នាំនេះក្នុងឧស្សាហកម្មតន្ត្រីពិភពលោកហើយជឿរថា បទចម្រៀងនេះគួរតែទទួលបានពានរង្វាន់ Grammy នៅដំណាក់កាលដំបូងក្នុង ប្រភេទ Best Pop Duo/Group Performance។
យ៉ាងណាមិញ Lady gaga បានចែករំលែក ថា ” Bruno និងខ្ញុំគោរពគ្នាទៅវិញទៅមកខ្លាំងណាស់ ហើយពួកយើងធ្លាប់បាននិយាយអំពីការសហការ”។ ចំណែក Bruno Mars បានបន្ថែមថា “ការធ្វើការជាមួយ Gaga គឺជាកិត្តិយសរបស់ខ្ញុំ ។ នាងគឺជានិមិត្តរូបមួយ ហើយនាងបានធ្វើឱ្យបទ ចម្រៀងនេះអស្ចារ្យណាស់” ៕