ទីក្រុងឡុងដ៍៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកលេងប្រព័ន្ធផ្សព្វផ្សាយ សង្គមថតបានតារាសម្តែងស្រីហុងកុង ដ៏ល្បីល្បាញ អ្នកនាង Karena Ng និងស្វាមីអ្នកជំនួញ លោក Brian Sze រីករាយក្នុងដំណើរក្រេប ទឹកឃ្មុំនៅទីក្រុងឡុងដ៍ បន្ទាប់ពីពួកគេរៀបការ នៅប្រទេសអ៊ីតាលី។

យោងតាម Sohu បានប្រាប់ឲ្យដឹងថ គូស្នេហ៍មួយគូនេះ ត្រូវបានគេរាយការណ៍ថា ឃើញកំពុងញ៉ាំពេលរសៀលនៅ Harrods ជាហាងទំនិញដ៏ល្បីល្បាញមួយនៅទីក្រុងឡុងដ៍។ អ្នកនាង Ng ត្រូវបានគេសង្កេតឃើញឱនលើស្មារបស់លោក Sze ដោយញញឹម ខណៈលោកបានយកដៃ ឱនអ្នកនាងដោយក្ដីស្រលាញ់ ។ អ្នកនាង Ng និងលោក Sze កំពុងរស់នៅក្នុងផ្ទះវីឡា ៣ ជាន់ដ៏ប្រណិត មួយក្នុងសង្កាត់ Mount Pavilia ទីក្រុងហុងកុង បន្ទាប់ពីរៀបការ របស់ពួកគេនៅប្រាសាទ បុរាណអ៊ីតាលីកាលពីដើមខែនេះ។
អ្នកនាង Ng មានវ័យ ៣១ ឆ្នាំបានចាប់ផ្តើមអាជីពរបស់អ្នកនាងក្នុងឧស្សាហកម្មកម្សាន្តកាលឆ្នាំ ២០១០ ហើយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១១ ។ បច្ចុប្បន្នអ្នកនាងសកម្មទាំងជាតារាសម្តែង និងជាតារាបង្ហាញម៉ូត។
ដូចដែលបានរាយការណ៍ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនថា ចំណែក លោក Sze អាយុ ៣៥ ឆ្នាំ ជាអនុប្រធាន នៃវេទិកាទូទាត់ឌីជីថល និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ George Washington នៅអាមេរិក ហើយជីតា និងឪពុករបស់លោក គឺជាអ្នកជំនួញដ៏លេចធ្លោហើយគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១.២៨ ពាន់លានដុល្លារ ។
គូស្នេហ៍មួយគូនេះ បានប្រកាសពីទំនាក់ទំនង របស់ពួកគេនៅឆ្នាំ ២០២២ ហើយត្រូវបានគេជឿថា បានចាប់ផ្តើមទាក់ទង គ្នាក្នុងឆ្នាំ ២០១៩ ។ លោកSze បានស្នើសុំអ្នកនាង Ng រៀបការកាលឆ្នាំ មុនជាមួយនឹងភួងផ្កា កុលាបដ៏ធំមួយ រថយន្តទំនើប និងចិញ្ចៀនពេជ្រមួយ៕
