សិល្បៈ និង កម្សាន្ត

តារាសម្តែងកូរ៉េខាងត្បូងលោក Hyun Bin កោតសរសើរភរិយារបស់លោកតែងតែការលើកទឹកចិត្តលោករហូត

កូរ៉េខាងត្បូង៖តារាសម្តែងកូរ៉េខាងត្បូង លោក Hyun Bin បានប្រកាសអរគុណយ៉ាងជ្រាលជ្រៅចំពោះភរិយារបស់លោក គឺអ្នកនាង Son Ye Jin ជាតារាសម្តែងដូចគ្នាតែងតែយល់ដឹង និងការលើកទឹកចិត្តលោក ហើយសកម្មភាពនេះជាកត្តាសំខាន់សម្រាប់អាជីពទំាងលោក និងភរិយា យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាមសារព័ត៌មាន Chinatimes បានឲ្យដឹងថា លោក Hyun Bin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅការបញ្ចាំងភាពយន្ត “Harbin” នៅមហោស្រពភាពយន្តអន្តរជាតិ Toronto ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍អន្តរជាតិ។

លោក Hyun Bin បាននិយាយថា យើងទាំង២នាក់ជាតារាសម្តែងដូចគ្ន ដូច្នេះភរិយាខ្ញុំយល់ចិត្តខ្ញុំណពាស់ ហើយការយល់ចិត្តពិតប្រាកដមានសារសំខាន់ខ្លាំងណាស់ ខ្ញុំដឹងគុណចំពោះវត្តមានរបស់នាងក្នុងជីវិតរបស់ខ្ញុំ នាងលើកទឹកចិត្តខ្ញុំគ្រប់យ៉ាងដែលខ្ញុំធ្វើ។ លោក Hyun Bin បានបន្តថា ភរិយាខ្ញុំមិនអាចចូលរួមព្រឹត្តិការណ៍នេះបាន ដោយសារគាត់ជាប់រវល់ថតរឿងរបស់គាត់។

អ្នកនាង Son Ye Jin អាយុ ៤២ ឆ្នាំក៏ទទួលបានភាពល្បីល្បាញពីខ្សែភាពយន្តឆ្នាំ ២០០៣ “The Classic” និងរឿងភាគទូរទស្សន៍ “Summer Scent” ។ រឿងដែលទទួលបានការគាំទ្រខ្លាំង គឺរឿង “រសជាតិស្នេហាដំបូង”ក្នុងប្រទេសកូរ៉េខាងត្បូង នាងបានទទួលការសរសើរជាច្រើន និងបានសម្តែងក្នុងខ្សែភាពយន្តធំៗជាច្រើន៕

Most Popular

To Top