ព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ Gumball3000 x Chip Mong បានកំពុងកើតឡើងលើទឹកដីព្រះរាជណាចក្រកម្ពុជា ដោយថ្ងៃទី១៥ ខែកញ្ញានេះ ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ក្បួនរថយន្តរបស់ Gumball 3000 ដែលមកពីបណ្ដាប្រទេសជាច្រើន ចម្រុះជាតិសាសន៍ និងបណ្តាអ្នកចូលរួមយ៉ាងច្រើនកុះករ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមបំបែកឯកទគ្គកម្មពិភពលោក “ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក” ក្នុងព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជា ក្រោមការជ្រោមជ្រែងពី ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា។
ក្នុងព្រឹត្តិការណ៍ Gumball3000 x Chip Mong នេះផងដែរ ក៏មានវត្តមានតារាខ្មែរល្បីៗជាច្រើនរូប បាននាំយករថយន្តស៊េរីទំនើបរបស់ពួកគេចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រួមមាន៖
១. តារាចម្រៀង ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ បាននាំឡានចំនួន ២ ចូលរួមក្នុងព្រឹត្តិការណ៍ Gumball3000 x Chip Mong គឺ Porsche និង Ford Ranger Raptor
រូបភាព៖ ហ្វេសប៊ុក Khemarak Sereymun
២. តារាចម្រៀង ខាន់ ជេមស៌ និងក្រុមគ្រួសារ បាននាំឡានចំនួន ២ ចូលរួមក្នុងព្រឹត្តិការណ៍ Gumball3000 x Chip Mong
រូបភាព៖ ហ្វេសប៊ុក ខាន់ ជេមស៌ KHAN JAMES
៣. នាថការីរបាំបុរាណ សុគា គីមលាង ហៅ Kon Ant បាននាំឡាន Deepal LO7 2024 ចូលរួមក្នុងព្រឹត្តិការណ៍ Gumball3000 x Chip Mong
រូបភាព៖ ហ្វេសប៊ុក Kon Ant
៤. អតីតតារាកំប្លែង ផន សុផារី និងស្វាមី បាននាំឡាន Lamborghini ពណ៌ទឹកក្រូចរបស់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ Gumball3000 x Chip Mong។
រូបភាព៖ ហ្វេសប៊ុក Phorn Sophary ផន សុផារី
ក្រៅពីតារាល្បីខាងលើ ក៏មានអ្នកជំនួញអនឡាញល្បីៗជាច្រើនរូបទៀត ដែលបាននាំយករថយន្តស៊េរីទំនើបចូលរួមព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជា។ ទៀតសោត ក៏មានវត្តមានសិល្បករ-សិល្បការនី , Influencer , Content Creator និងអ្នក Review ល្បីៗជាច្រើនបានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាបជាមួយព្រឹត្តិការណ៍ Gumball3000 x Chip Mong ដើម្បីចូលរួមបំបែកឯកទគ្គកម្មពិភពលោក “ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក” ដែលកម្មវិធីបំបែកឯកទគ្គកម្មពិភពលោក នឹងធ្វើឡើងនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2024 នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត៕