ក្រៅពីការខិតខំបង្កើតស្នាដៃថ្មីៗដល់អ្នកគាំទ្រ ជាការកម្សាន្ត IU ក៏ធ្វើខ្លួនជាមនុស្សម្នាក់ ដែលតែងផ្ដល់កម្លាំងចិត្ត សម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ។ នាង ជាតារាម្នាក់ក្នុងចំណោមតារា ដែលមានបេះដូងល្អផូរផង់ ដោយតែងផ្ដល់ក្ដីស្រឡាញ់ ធ្វើសប្បុរសធម៌ និងជួយអ្នកដែលខ្វះខាត ។ ចំពោះក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ និងសូម្បីតែអ្នកគាំទ្រ របស់នាងដែលជាអ្នក ដែលមិនដែលជាប់សាច់ឈាមគ្នា ក៏នាងឱបក្រសោប ផ្ដល់ភាពកក់ក្ដៅគ្រប់ពេលដែរ។
ក្រៅពីសកម្មភាពចេញ ពីទង្វើល្អរាប់មិនអស់ ឥឡូវនេះ សូមស្ដាប់នូវសម្រង់សម្ដីរបស់ IU ហើយសង្ឃឹមថាស្ដាប់ហើយ អ្នកនឹងចូលចិត្ត និងស៊ូៗជម្នះនឹងឧបសគ្គគ្រប់យ៉ាង៖
១. ទ្វារមួយបិទ ទ្វារមួយទៀតនឹងបើក

IU បាននិយាយថា៖ “ប្រសិនបើខ្ញុំបាត់បង់អ្វីមួយ ខ្ញុំនឹងទទួលបានអ្វីផ្សេងទៀតមកមកវិញ! ប៉ុន្តែ ប្រសិនបើខ្ញុំទទួល បានអ្វីមួយ ប្រាកដណាស់ខ្ញុំ ក៏អាចបាត់បង់អ្វីផ្សេងដែរ។ នេះហើយជាជីវិតដែលខ្ញុំរស់នៅ”។ ក្នុងន័យនេះ IU ចង់បញ្ជាក់ថា កុំគិតថាវាជារឿងបរាជ័យ ត្រូវគិតថាវាជាកាដូ ឬមេរៀន ដើម្បីជាដើមទុនជីវិតទៅថ្ងៃក្រោយ
** ២. បើអ្នកមិនមានក្ដីសុបិន ក៏មិនថ្វី**

ការដែលមិនមានក្ដីសុបិន មិនមែនជាកំហុសទេ។ តាមពិតទៅ ខ្ញុំគិតថាមនុស្សដែលមិនមានសុបិន អាចជាមនុស្សខ្លាំងក៏ថាបាន! គ្មានអ្វីខុសទេ កុំបារម្ភពេកអី។
៣. ស្វែងរកក្ដីសុខផ្ទាល់ខ្លួនរបស់អ្នក

អ្នកមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្តរហូតបានទេ។ អ្នកត្រូវស្វែងរកអ្វី ដែលជាខ្លួនអ្នក ហើយស្វែងរកមនុស្សដែលចូលចិត្តប្រភេទដូចអ្នកដែរ។
៤. “ពេលខ្លះពិភពលោកអាចជាកន្លែងដ៏ឃោរឃៅ ហើយយើងមិនចង់ធ្វើអ្វី ជាមួយរឿងពិបាកអស់ហ្នឹងទេ។ ប៉ុន្តែយើងត្រូវរស់នៅជាមួយវា ហើយ ស្រឡាញ់គ្នាឱ្យកាន់តែខ្លាំងឡើង”។

៥. តើអ្វីជាការគោរពខ្លួនឯង?
ការជឿជាក់លើខ្លួនឯងមិន មែនសំដៅតែលើភាពស្អាត ឡូយ ឬអស្ចារ្យនោះទេ។ ខ្ញុំគិតថា អ្នកគួរតែសប្បាយចិត្ត ដែលកើតមកជាខ្លួនឯង ធ្វើអ្វីដែលមានតម្លៃសម្រាប់ខ្លួនឯង នោះពិតជាសមហេតុផល និងយុត្តិធម៌បំផុត៕

