សិល្បៈ និង កម្សាន្ត

តើអ្នកគួរ តុបតែងខ្លួន យ៉ាងណាឲ្យសមនឹងអ្នក?

រូបរាងរបស់ស្រ្តីទូទៅ ពុំមែនសុទ្ធតែមានភាព សមសួន ដូចអ្នកសម្តែង ឬតារាបង្ហាញម៉ូត នោះទេ ។ ហេតុនេះហើយអ្នកត្រូវ តែតុបតែងខ្លួនយ៉ាងណា ឲ្យសមនឹងរូបរាងរបស់ខ្លួនអ្នក និងមើលទៅមានភាពស្រស់ស្អាត ទាក់ភ្នែកអ្នកដែលបានឃើញ ក៏ដូចជាអ្នកបានជួប ។ ជាពិសេស អ្នកត្រូវចេះតែងខ្លួន ទៅតាមវិថីប្លែកៗពីគ្នា ទៅតាមរូបរាងរបស់ខ្លួនឯង ។

វីធីក្នុងការតុបតែខ្លួន ឲ្យបានសមសួន តាមរូបរាង មានដូជខាងក្រោមៈ
១ ប្រសិនក របស់អ្នកធំ មានសាច់ច្រើន ឬខ្លី អ្នកគួរជ្រើសអាវណា ដែលមានរាងកជាអក្សរ V ។
២ ប្រសិនបើ ក របស់អ្នកវែងអ្នកគួរតែពាក់អាវក អណ្តើក កមូល កជ្រុង ឬកត្រង់ទើបសមនឹងអ្នក ។
៣ សំរាប់អ្នកដែលមានស្មាខ្លី ឬស្មាក្រាស់ គួរពាក់អាវដៃខ្លី។ ហើយអ្នកគួរជៀសវាងពាក់អាវខ្សែមួយ ។
៤ សម្រាប់អ្នកដែលមានស្មាវែងស្អាត ប្រសិនបើអ្នកពាក់អាវដៃកុដ ដៃវាលជ្រៅ ឬអាវខ្សែមួយ នឹងមើលទៅស្អាតឡើងៗ ។ អ្នកអាចពាកអាវ បានច្រើនប្រភេទសំរាប់ អ្នកដែលមានស្មាបែបនេះ ។
៥ សំរាប់អ្នកដែលមានសុដន់តូច គួរពាក់អាវមានជីប អាវកមូល ឬអាវដែលមានផ្កា ឬប៉ាក់។
៦ អ្នកដែលមានស្មាធំទូលាយខ្លាំង គួរពាក់អាវដែលមានក ជារាងអក្សរV តែកុំឲ្យជ្រៅខ្លាំងពេក។
៧ អ្នកដែលមានសុដនធំ គួរតែជ្រើសរើសយកអាវដែលមានករាងអក្សរ V ឬអាវកជ្រុង។
៨ អ្នកដែលមានចង្កេះក្រាស់ ជើងធំ គួរជ្រើសរើសស្លៀកខោចង្កេះទាប គូទខ្លី។ អ្នកគួរជៀសវាស្លៀកខោណាដែលចង្អៀត ឬខោជើងប៉ាត់។ គួរស្លៀកសំពត់ជារាងអក្សរ A ដោយអ្នកកុំស្លៀកសំពត់រាងជីប។
៩ អ្នកមានចង្កេះស្តើងតូច គួស្លៀកសំពត់មានជីប ឬខោចង្កេះគូទវែងមានជីប ឬខោណាដែលមានពណ៌ស្រស់។
១០ អ្នកដែលមានជើងវែងគួតែស្លៀកខោណាដែលវែងហៀងកែងទើនសម។
១១ ចំណែកអ្នកដែលមានជើងវែង គួស្លៀកខោជើងធំ អាវខ្លួនវែង ដោយជ្រើសរើសពណ៌អាវនឹងខោឲ្យស្រដៀងគ្នា។
១២ អ្នកដែលមានខ្លួនតូច គួរពាក់ខោអាវដែលដាច់ពីគ្នា ចៀសវាងអាវឈុត ឬពាក់អាវដែលមានឆ្នូតធំ។
១៣ អ្នកដែលមានរាងធំ គួរស្លៀកឈុតពណ៌ខ្មៅក្រម៉ៅ ឆ្នូតតូចៗ ឬ ពណ៌លាតគ្មានឆ្នូត ឬអ្នកអាចពាក់អាវឈុតបាន តែកុំឲ្យមានផ្កាស្រស់ពេក។
១៤ អ្នកដែលមានខ្លួនតូច នឹងធាត់ គួរស្លៀកពាក់ឈុតដែលមានពណ៌សាមញ្ញ មានឆ្នូតបន្តិចបន្តួច ហើយកុំប្រើគ្រឿងលំអខ្លួនខ្លាំងពេក។
១៥ អ្នកដែលមានផ្ទៃមុខធាត់មូលក្រឡំ គួរប្រើក្រវិលរាងគ្រាប់ពោត ឬក្រវិលដាំត្បូងតូចៗ។
១៦ ស្រ្តីដែលមានមុខជ្រុង គួរជ្រើសរើសពាក់ក្រវិលប្រភេទសសៃៗ វែងៗ ឬរូបត្រីកោណ។

Most Popular

To Top