កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងរ៉េបជនជាតិកូរ៉េខាងត្បូង-អាមេរិក នាង Jessi បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីមានឧប្បត្តិហេតុមួយពាក់ព័ន្ធនឹងការវាយដំលើអ្នកគាំទ្រជាយុវវ័យ។
ការបង្ហោះ Instagram កាលពីថ្ងៃទី២៣ ខែតុលា នាង Jessi វ័យ ៣៥ឆ្នាំ បានសម្តែងនូវវិប្បដិសារីយ៉ាងជ្រាលជ្រៅដោយនិយាយថា ខ្ញុំសោកស្តាយវារាប់ពាន់រាប់ម៉ឺនដង ខ្ញុំសូមជូនពរឲកុខ្ញុំអាចត្រឡប់ទៅគ្រានោះវិញ។ ប្រសិនបើខ្ញុំបានថតរូប ការពារជនរងគ្រោះកាន់តែសកម្មទៅកាន់ប៉ូលិស ឬសុំទោសឲ្យបានត្រឹមត្រូវនោះ ជនរងគ្រោះមិនបានរងគ្រោះច្រើននេះទេ នេះជាកំហុសរបស់ខ្ញុំ។
នេះបើយោងតាម SCMP បាននិយាយថា ឧបទ្ទវហេតុដែលបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅពេលវីដេអូនេះ ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍កូរ៉េខាងត្បូង JTBC នៅថ្ងៃទី១១ ខែតុលា ។
វីដេអូបង្ហាញពីអ្នកគាំទ្រប្រុសអាយុ ១៨ឆ្នាំ ម្នាក់បានចូលទៅជិត នាង Jessi ដើម្បីថតរូប ខណៈពេលដែលនាងនៅជាមួយក្រុមអ្នកស្គាល់គ្នា បន្ទាប់ពី នាង Jessi បដិសេធ អ្នកគាំទ្រត្រូវបានវាយប្រហារដោយបុរសម្នាក់ ត្រូវបានគេរាយការណ៍ថា ជាផ្នែកមួយនៃសមាជិករបស់នាង។
ទោះបីជាដំបូង នាង Jessi ព្យាយាមធ្វើអន្តរាគមន៍ក៏ដោយ ក៏នាងបានចាកចេញពីកន្លែងកើតហេតុភ្លាមៗ ហើយត្រូវបានគេចោទប្រកាន់ថា បានទៅបារនៅក្បែរនោះ។ ដំបូងឡើយ នាងបានប្រាប់ប៉ូលិសថា នាងមិនបានស្គាល់អ្នកវាយប្រហារនោះទេ ប៉ុន្តែក្រោយមកបានបញ្ជាក់ថា គាត់ជាអ្នកស្គាល់មិត្តភក្តិរបស់នាងម្នាក់។
នាង Jessi បានសុំទោសជាលើកដំបូងនៅថ្ងៃទី១២ ខែតុលា ដោយបញ្ជាក់ថា នាងមានការច្របូកច្របល់ពេកចំពោះស្ថានភាពភ្លាមៗ។
Korea JoongAng Daily កាលពីថ្ងៃទី១៦ ខែតុលា ក្នុងអំឡុងពេលសាកសួរនៅស្ថានីយ៍ប៉ូលីស Seoul Gangnam តារាចម្រៀងរូបនេះបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំចង់ស្វែងរកអ្នកដែលវាយអ្នកគាំទ្ររបស់ខ្ញុំឲ្យបានឆាប់ ហើយសង្ឃឹមថាអ្នកនោះនឹងត្រូវទទួលទោស៕