សិល្បៈ និង កម្សាន្ត

Taylor Swift ជាប់ចំណាត់ថ្នាក់កំពូលក្នុង Forbes 2024 នៃអ្នកចំរៀងស្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ

Taylor Swift បានជាប់ចំណាត់ថ្នាក់កំពូលជាផ្លូវការនៅក្នុងបញ្ជី Forbes 2024 នៃតន្ត្រីករស្រីដែលមានបំផុតវ៉ាដាច់ Rihanna ជាមួយនឹងការប៉ាន់ស្មាន ទ្រព្យសម្បត្តិសុទ្ធ $ 1.6 ពាន់លានដុល្លារ ។ ប្រាក់ចំណូលរបស់ Taylor Swift បានមកពីការបំបែកឯតទគ្គកម្ម ​​​Eras ​Tour និងតម្លៃនៃកាតាឡុកតន្ត្រីរបស់នាងបានជំរុញឱ្យនាងក្លាយជាមហាសេដ្ឋីក្នុងខែតុលា ឆ្នាំ 2023។ នាងគឺជាតន្ត្រីករដំបូងគេបង្អស់ដែលក្លាយជាមហាសេដ្ឋីតាមរយៈតន្ត្រី និងការសម្តែងច្រៀងរបស់នាង។

Rihanna ដែលជាប់ចំណាត់ថ្នាក់លេខ 1 ពីមុននៅតែទទួលបានចំណាត់ថ្នាក់លេខ 2 ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ $ 1.4 ពាន់លានដុល្លារ បានផលិតផលគ្រឿងសំអាង Fenty Beauty និង Savage x Fenty ។

ទ្រព្យសម្បត្តិរបស់ Taylor Swift រួមមាន 600 លានដុល្លារ ពីថ្លៃសួយសារ និង tour និង 600 លានដុល្លារ ផ្សេងទៀតពីកាតាឡុករបស់នាង។ នាងក៏មានទ្រព្យសម្បត្តិ 125 លានដុល្លា​រជាអចលនទ្រព្យផងដែរ។ Taylor Swift ជាប់ចំណាត់ថ្នាក់ជាអ្នកចំរៀងដែលមានជាងគេទីពីរនៅពីក្រោយ Jay-Z ដែលមានតម្លៃប៉ាន់ស្មាន $2.5 billion។

លើសពីភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់នាង Eras Tour របស់ Taylor Swift បានជំរុញសេដ្ឋកិច្ចក្នុងស្រុកឲកើនឡើង ហើយថែមទាំងនាំឱ្យមានការស៊ើបអង្កេតសភាលើ Ticketmaster ដោយសារតែបញ្ហាជាមួយនឹងការលក់សំបុត្រ។ ឥទ្ធិពលរបស់ Taylor Swift ពង្រីកដល់នយោបាយ ដោយមានការយល់ព្រមរបស់នាងពីអនុប្រធាន Kamala Harris ដែលនាំឱ្យមានការចុះឈ្មោះអ្នកបោះឆ្នោតជាង 400,000 នាក់ក្នុងរយៈពេល 24 ម៉ោង។

Eras Tour របស់ Taylor Swift នឹងបន្តនៅថ្ងៃទី18 ខែតុលា នៅទីក្រុង Miami ៕

ប្រែសម្រួល៖ Chin Sopheak /Los Angeles Times/sby

Most Popular

To Top