កាលពីថ្ងៃទី26 ខែតុលា តារាល្បីៗរបស់កូរ៉េខាងត្បូងជាច្រើននាក់ រួមមាន Jennie សមាជិកក្រុម BLACKPINK, Song Hye Kyo, Kim Go Eun, Ahn Bo Hyun និងមនុស្សជាច្រើនទៀតបានប្រមូលផ្តុំគ្នាដើម្បីចូលរួមពិធីមង្គលការជាងផាត់មុខ An Sung Hee និងជាងថតរូប Park Jong Ha ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឃើញមានតារាសម្ដែងស្លៀកសម្លៀកបំពាក់ទាន់សម័យបន្ថែមភាពទាក់ទាញក្នុងឱកាសពិសេសនេះ។
ឃ្លីបដែលបានចែករំលែកដោយអ្នកចូលរួមបានចាប់យកទំនាក់ទំនងដែលមិនអាចបំភ្លេចបានក្នុងចំណោមតារា ហើយ Jennie បានផ្ញើសាវីដេអូរអបអរសាទរគូស្នេហ៍ទាំងពីរនៅ Instagram ។ សមាជិកក្រុម BTS V ក៏បានផ្ញើសារជូនពរទៅកាន់គូស្នេហ៍ទាំងពីរតាមរយៈ Instagram ផងដែរដោយបង្ហាញពីការគាំទ្ររបស់គាត់ពីចម្ងាយ។
តារាល្បីៗនីមួយៗដែលចូលរួមពិធីមង្គលការនេះសុទ្ធតែចូលរួមចំណែកគួរឱ្យកត់សម្គាល់ក្នុងវិស័យការកម្សាន្តកូរ៉េ។ Jennie ដែលទើបវិលត្រលប់ជាមួយបទ Solo របស់នាងមានឈ្មោះថា Mantra នៅតែបន្តទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោក។ Song Hye Kyo ដែលល្បីល្បាញដោយសារតួរបស់នាងក្នុងរឿងដូចជា Descendants of the Sun និងរឿង The Glory របស់នាងថ្មីៗនេះ។ Kim Go Eun ដែលល្បីខាង Goblin នឹង The King: Eternal Monarch និង Byeon Woo Seok ដែលទទួលបានភាពល្បីល្បាញក្នុង Record of Youth បានចូលរួមជាមួយ Ahn Bo Hyun ដែលត្រូវបានគេស្គាល់ថាជា Itaewon Class និង Yumi’s Cells ដើម្បីអបអរថ្ងៃធំរបស់មិត្តរួមការងាររបស់ពួកគេ។
អត្ថបទ៖ Pheng Rachana/sby