បន្ទាប់ពីការប្រកួត Miss Grand International 2024 ដែលបានធ្វើឡើងកាលពីថ្ងៃទី25 ខែតុលាកន្លងទៅនេះ គេបានរកឃើញថា Thae Su Nyein ដែលជាតំណាងប្រទេសមីយ៉ាន់ម៉ា និងជាម្ចាស់ជ័យលាភីលេខ 2 មានរឿងចម្រូងចម្រាសមួយចំនួនជាមួយនឹងទ្ធផលប្រកួត។ នាយកថ្នាក់ជាតិនៃ Miss Grand Myanmar លោក Soe Min Tun បានសម្តែងការមិនពេញចិត្តជាសាធារណៈចំពោះលទ្ធផលនៃការប្រកួតនេះ ដោយមានភាពអយុត្តិធម៌ ដែលថា Thae Su Nyein ទទួលបានត្រឹមតំណែងជើងឯករងទីពីរប៉ុណ្ណោះ។ ក្នុងការតវ៉ា នេះលោក Soe Min Tun បានប្រកាសពីគម្រោងប្រគល់មកុដរបស់Miss Grand Myanmarវិញ ហើយបានបង្ហើបថា អ្នករៀបចំបានផ្តល់ប្រាក់ត្រឹមតែ 2 ដុល្លារប៉ុណ្ណោះ ដើម្បីទិញរង្វាន់បន្ទាប់បន្សំនេះ ដែលបង្កឱ្យមានការរិះគន់ពីមហាជន។
Thae Su Nyein ត្រូវបានគេទទួលស្គាល់ថាមានប្រជាប្រិយពេញយ៉ាងខ្លាំងក្នុងការប្រកួត ហើយមានចំនួនអ្នកគាំទ្រជាច្រើនរួមជាមួយនឹងចំណាត់ថ្នាក់ខ្ពស់ក្នុងការបោះឆ្នោតតាមអ៊ីនធឺណិត។ ទោះបីជានាំមុខគេក្នុងការបោះឆ្នោតក្នុងប្រភេទដូចជាសំលៀកបំពាក់ជាតិ និងសម្លេងគាំទ្ររបស់ប្រទេសប្រចាំឆ្នាំក៏ដោយ Miss Grand Myanmar បានបរាជ័យក្នុងការជាប់ចំណាត់ថ្នាក់កំពូលទាំងបី ដែលធ្វើឱ្យនាយកថ្នាក់ជាតិមីយ៉ាន់ម៉ាមានការខកចិត្តយ៉ាងខ្លាំង។ បន្ថែមពីលើនេះ លោក Soe Min Tun បានចោទប្រកាន់ថា អ្នករៀបចំកម្មវិធីបានស្នើរសុំប្រាក់ 25000ដុល្លារ ដើម្បីធានាបានការបោះឆ្នោតជ្រើសរើសបវរកញ្ញាThae Su Nyein ជា Miss Popular Vote ប៉ុន្តែទោះបីជាមានការរៀបចំថវិការួចក៏ដោយក៏ពានរង្វាន់នេះត្រូវបានប្រគល់ជូនបេក្ខនារីមកពីប្រទេសឥណ្ឌូនេស៊ីទៅវិញ។
អ្នករៀបចំកម្មវិធី Miss Grand International ជាពិសេសលោកប្រធានណាវ៉ាត់បានឆ្លើយតបនឹងការលើកឡើងរបស់ខ្លួន។ លោក Nawat បានឆ្លើយតបទៅនឹងតំណែងជើងឯករងទីពីររបស់ Thae Su Nyein ថាមានភាពយុត្តិធម៌ដោយផ្អែកលើការសម្តែងរបស់នាង ប៉ុន្តែនាងមានចន្លោះខ្វះខាត ត្រង់ភាពចាស់ទុំរបស់នាង ដែលមិនអាចបំពេញតាមស្តង់ដារសម្រាប់តំណែងខ្ពស់ជាងនេះទេ។ គាត់បានប្ដឹងមីយ៉ាន់ម៉ាឱ្យប្រគល់មកុដ និងសិទ្ធិទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងពាន Miss Grand Myanmar ដោយនិយាយថាគាត់នឹងជំនួសនាង ប្រសិនបើពួកគេជ្រើសរើសបោះបង់តំណែងនេះ។
ការជជែកដេញដោលជុំវិញការដាក់តាំងរបស់ Thae Su Nyein និងសំណើរសុំប្រាក់ ដែលបានចោទប្រកាន់បានបង្កើនការព្រួយបារម្ភអំពីក្រមសីលធម៌នៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Internationalនេះ ដោយបង្ហាញពីភាពស្មុគស្មាញ និងសម្ពាធដែលបេក្ខជន និងអ្នកដឹកនាំត្រូវប្រឈមមុខហើយ ព្រឹត្តិការណ៍ Miss Grand នាពេលអនាគតអាចនឹងត្រូវបានជំរុញឱ្យមានការអនុវត្តប្រកបដោយតម្លាភាពបន្ថែមទៀត ដើម្បីបង្កើតភាពជឿជាក់ និងទំនុកចិត្តឡើងវិញ។
ប្រភព៖ Dantri.vn ប្រែសម្រួល៖ Tan Dalya /sby