កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង ស្រីម្នាក់របស់ក្រុមចម្រៀងនារី បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងអ៊ីនធើណេត ខណៈនាងបង្ហាញរាងដ៏មានសុខភាពល្អ ជាមួយឈុតហាត់ប្រាណសិចស៊ី របស់នាងលើបណ្តាញសង្គម Instagram។
នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ រូបភាពរួមជាមួយរូបសញ្ញាសាច់ដុំត្រូវបានបង្ហោះនៅលើគណនី Instagram ផ្លូវការរបស់ KISS OF LIFE។ រូបភាពបានចេញផ្សាយបានបង្ហាញសមាជិកក្រុម Natty ស្លៀកអាវទ្រនាប់ពណ៌ស និងខោជើងវែងខ្លីពណ៌បន៍ត្នោតខ្ចី។ រាងស្លីម រាងស្អាត និងសុខភាពដ៏រស់រវើករបស់នាងបានទាក់ទាញចំណាប់អារម្មណ៍។
នាងក៏បានថតរូប Selfie កញ្ចក់ ដោយថតរូបតាមរបៀបដែលបង្ហាញពីរាងដ៏ទាក់ទាញរបស់នាង។ ទន្ទឹមនឹងនេះ KISS OF LIFE ថ្មីៗនេះបានចេញបទចម្រៀងថ្មីរបស់ពួកគេ “Who is she” ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្តាប់តន្ត្រី៕
