កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពី គេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង Dayoung សមាជិកក្រុម WJSN បានធ្វើឲ្យអ្នកគាំទ្រ មានការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីបានបើកចំហអំពីប្រវត្តិគ្រួសារ របស់នាងក្នុងកម្មវិធីចម្រុះ MBC គឺ Point of Omniscient Interfere ។
ការចាក់ផ្សាយថ្ងៃទី ២៣ ខែឧសភានៃកម្មវិធីចម្រុះ MBC គឺ Point of Omniscient Interfere នាង Dayoung បានបង្ហាញខ្លួនជាភ្ញៀវ កិត្តិយស និងបាននិយាយដោយត្រង់ៗអំពីប្រវត្តិគ្រួសាររបស់នាង។ ប្រធានបទនេះបានចាប់ ផ្ដើមជាមួយនឹងអ្នកគ្រប់គ្រង របស់នាង Dayoung គឺ Kim Seong Eun បាននិយាយអំពីរបៀបនាង មានការអាណិតអាសូរយ៉ាងខ្លាំង ចំពោះតារាចម្រៀងចំពោះការតស៊ូទាំងអស់ដែលនាងបានឆ្លងកាត់។ ជាជនជាតិដើមនៃកោះ Jeju នាង Dayoung ត្រូវរស់នៅតែម្នាក់ឯងក្នុងបន្ទប់ស្នាក់នៅ Goshiwon ក្នុងអាយុ ១៣ ឆ្នាំ ខណៈនាងបានបង្ហាញខ្លួនក្នុងកម្មវិធីសវនកម្ម K-pop Star។
នាង Dayoung ធ្លាប់បានបង្ហាញក្នុងកម្មវិធីចម្រុះមួយថា ឪពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលនាងមានអាយុ៨ឆ្នាំ។ ឪពុករបស់នាងបានទុកនាង និងម្ដាយរបស់នាងឲ្យជំពាក់បំណុលយ៉ាងច្រើនប្រមាណ ១.២០ ពាន់លានវ៉ុន (ប្រហែល ៧៩១,០០០ ដុល្លារអាមេរិក) បានធ្វើឲ្យម្ដាយ និងកូនស្រីធ្លាក់ចូលក្នុងស្ថានភាពហិរញ្ញវត្ថុយ៉ាងខ្លាំង។
នៅពេលនោះ ក្រុមគ្រួសាររបស់នាងក៏រងផលប៉ះពាល់ដោយព្យុះទីហ្វុងដ៏សាហាវ។ នាង Dayoung បានរំលឹកឡើងវិញថា នាងធ្លាប់បានដងទឹកលិចដោយប្រើចានប្លាស្ទិកនៅពេលនាងមានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ដែលធ្វើឲ្យម្ចាស់ផ្ទះមានការរំជួលចិត្តយ៉ាងខ្លាំង។
អំឡុងពេលបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ MBC នាង Dayoung បានរៀបរាប់ពីបទពិសោធន៍នោះម្តងទៀត ដោយនិយាយថា វាទំនងជាក្នុងអំឡុងពេលព្យុះទីហ្វុងណារី ដែលជាគ្រោះមហន្តរាយឆ្នាំ ២០០៧ ដែលបានវាយប្រហារប្រទេសកូរ៉េខាងត្បូង។
តារាចម្រៀងរូបនេះ បានរំលឹកពីទឹកជំនន់ហូរចូល ក្នុងហាងរបស់ម្តាយនាងរហូតដល់ចង្កេះ រហូតដល់ចំណុច ដែលនាងត្រូវហែលទឹក។ ខណៈពេលដែលនាង ក្នុងភាពគ្មានកំហុស កាលពីនៅក្មេង ម្តាយរបស់នាង Dayoung បានឈរក្បែរនាង ហើយយំ។ ពេលឃើញម្តាយរបស់នាងយំ ជាលើកដំបូងក្នុងជីវិតរបស់នាង នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
