សិល្បៈ និង កម្សាន្ត

តារាសម្តែង ជនជាតិចិនល្បីឈ្មោះនាង Lisa Wang បានបង្ហើបអំពីជីវិតផ្លូវភេទ របស់នាងក្នុងអំឡុងពេល សន្និសីទសារព័ត៌មាន

ចិន៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែង ជនជាតិចិន នាង Lisa Wang បានបើកចំហរបន្ថែមទៀត បន្ទាប់ពីផ្លូវអាជីពថ្មីរបស់នាងសាធារណ ខណៈតារាសម្តែងរូវនេះបានសកម្មតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ហើយថ្មីៗនេះបានបង្ហាញខ្លួន ក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនទៀត ។

យោងតាមលោកស្រី Wang  បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលជាច្រើន ឆ្នាំមកនេះ តារាសម្តែងរូបនេះបានរកឃើញថា ខ្លួននាងជំពាក់បំណុល បានកើនឡើងបន្ទាប់ពីអាជីវកម្ម របស់មិត្តភក្តិម្នាក់បានប្រែក្លាយទៅជាការបោកប្រាស់។ នាងបានអនុញ្ញាតឲ្យមិត្តភក្តិរបស់នាងប្រើឈ្មោះរបស់នាងដើម្បីខ្ចីប្រាក់សម្រាប់ភោជនីយដ្ឋានមួយ បន្ទាប់មកបានរត់គេចខ្លួនជាមួយនឹងប្រាក់ជិត១៥៨ ,០០០ ដុល្លារអាមេរិក ។

បន្ទាប់មកនាង Wang ត្រូវបានបង្ខំឲ្យទទួលយកបំណុលនោះ ដែលបូករួមទាំងបំណុលផ្ទាល់ខ្លួនរបស់នាង មានចំនួនសរុបជាង ៣១៧,០០០ ដុល្លារអាមេរិក។ កិច្ចខិតខំប្រឹងប្រែងរបស់នាងដើម្បីកាត់បន្ថយបំណុល តារាស្រីរូបនេះបានបង្ហាញខ្លួននៅលើវេទិកាស្ទ្រីមសម្រាប់មនុស្សពេញវ័យ ២ ដង។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានសម្រាប់ម៉ាកយីហោនារីមួយ តារាស្រីរូបនេះបាននិយាយបន្ថែមអំពីជីវិតផ្ទាល់ខ្លួនរបស់នាង រួមទាំងរបៀបដែលនាងដោះស្រាយគម្លាតពីស្វាមីរបស់នាង។ នាង Wang បានសារភាពដោយបើកចំហថាបានប្រើឧបករណ៍រំញ័រដើម្បីជួយបំពេញគម្លាត ដោយនិយាយថា នាងទទួលបានឧបករណ៍រួមភេទដំបូងរបស់នាងនៅពេលនាងមានអាយុ ៤០ ឆ្នាំ។

នាងក៏ត្រូវបានគេសួរអំពីបទពិសោធន៍ណាត់ជួបរបស់នាងផងដែរ ដោយនិយាយថា នាងមានការសោកស្តាយបន្តិច មិនបានណាត់ជួបជាមួយនរណាម្នាក់ដែលមិនមែនជាជនជាតិអាស៊ី ដោយបន្ថែមថាអារម្មណ៍គឺសំខាន់បំផុត៕

Most Popular

To Top