ជប៉ុន៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងថ្មីម្នាក់ហាក់ដូចជា បានបង្ហាញប្រវត្តិការងារពីមុន របស់នាង ខណៈក្រុមនារី J-Pop DREAM MONSTER ថ្មីៗនេះបានប្រកាសពីការបន្ថែម សមាជិកថ្មី ២ នាក់ រួមទាំងនារីជប៉ុនម្នាក់ឈ្មោះ នាង Nakano Sera។
ថ្មីៗនេះ នាងត្រូវបានបង្ហាញខ្លួន នៅលើ DEATHDOL Note ដ៏ល្បី។ Deathdol ជាគណនីដែលមានមូលដ្ឋាន នៅប្រទេសជប៉ុនផ្តោតលើការបុគ្គលជាតារាចម្រៀងម្នាក់។ គណនីនេះជាធម្មតាបង្ហោះរូបថត ឬវីដេអូរបស់តារាចម្រៀង ដោយបន្ថែមនឹងភស្តុតាងនៃអាកប្បកិរិយា ដោយផ្ទុយនឹងរូបភាព របស់តារាចម្រៀង រួមទាំងអាកប្បកិរិយាអាក្រក់ និងការណាត់ជួប។
តាមសម្រង់សម្ដីពីការណែនាំរបស់នាង គណនីនេះបានចែករម្លែករូបថតអេក្រង់ ពីបញ្ជីរបស់ស្ត្រីម្នាក់ នៅលើគេហទំព័ររបស់ផ្ទះបនមួយ ដែលអ្នកប្រើប្រាស់អ៊ីនធើណេត បានអះអាងថាជា នាង Nakano។ អ្នកប្រើប្រាស់អ៊ីនធើណេតបានអះអាងថា នាងបានផ្សព្វផ្សាយខ្លួនឯង ជាមួយនឹងទំហំអាវទ្រនាប់ F-cup ហើយអះអាងថា គួរឲ្យស្រលាញ់ដូចតារាចម្រៀងឡូលីខុន។
បញ្ជីនៃតម្លៃសម្រាប់សេវាកម្មអមរបស់ហាងរួម មានសេវាកម្មដល់ផ្ទះមានចាប់ពី ៥.៩៨០ យ៉េន (ប្រហែល ៣៧ ដុល្លារ) ដល់ ៣៥.៩៨០ យ៉េន (ប្រហែល ២២៤ ដុល្លារ) ក៏ត្រូវបានចែករម្លែកដោយ អ្នកប្រើប្រាស់អ៊ីនធើណេតផងដែរ ។ គណនីរបស់ក្រុមនេះបានបន្តបង្ហោះបន្ទាប់ពីការចោទប្រកាន់ត្រូវបានធ្វើឡើង ដោយគ្មានការឆ្លើយតបឡើយ៕
