សិល្បៈ និង កម្សាន្ត

នាង Mina សមាជិកក្រុម TWICE ទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកគាំទ្រក្នុងឈុតពណ៌ខ្មៅ បង្ហាញខោ ទ្រនាប់តិចៗ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងនារី  កូរ៉េខាងត្បូង TWICE នាង Mina បានក្លាយជាប្រធានបទក្តៅ សម្រាប់ សម្លៀកបំពាក់ដ៏ទាក់ទាញ របស់នាងក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ ម៉ាកយីហោមួយនៅទីក្រុងសេអ៊ូល ជាមួយបង្ហាញអាវទ្រនាប់ពណ៌ផ្កាឈូកតិចៗនៅមុនអ្នកគាំទ្រ។

នៅថ្ងៃទី១៨ ខែមិថុនា នាង Mina បានចូលរួមព្រឹត្តិការណ៍ TEAZEN KOMBUCHA LAB តំបន់ Gwanghwamun ទីក្រុងសេអ៊ូល ជាមួយសមាជិកក្រុម TWICE ដទៃទៀត ដោយសារសមាជិកទាំងអស់មានស្ទីលខុសៗគ្នា នាង Mina បានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសចំពោះការសម្រេចចិត្តរបស់នាងក្នុងការស្លៀកពាក់ដ៏ក្លាហានជាងអ្នកដទៃក្នុងឈុតពណ៌ខ្មៅ ដោយមានអាវខ្លីកទាប និងសំពត់ត្រូវគ្នា។

ទោះជាយ៉ាងណាក៏ដោយ រូបថតជិតៗ របស់នាងបានបង្ហាញពីព័ត៌មានលម្អិតដ៏ទាក់ទាញនៃសម្លៀកបំពាក់នេះ អាវទ្រនាប់ពណ៌ផ្កាឈូកដែលអាចមើល ឃើញនៅជុំវិញកញ្ចឹងក ជាមួយនឹងខ្សែរបស់វាធ្លាក់ចុះមកលើដៃ របស់នាងបង្កើតភាពផ្ទុយគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍៕

Most Popular

To Top