សិល្បៈ និង កម្សាន្ត

តារាសម្តែងកូរ៉េខាងត្បូងដ៏ល្បី នាង Jun Ji Hyun  បង្ហាញវត្តមានក្នុងកម្មវិធី បើកសម្ពោធហាងលក់នាឡិកា និងគ្រឿងអលង្ការ

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាថ្ងៃទី ២៥ ខែមិថុនា តារាសម្តែងតារាសម្តែងដ៏ពេញនិយម នាង Jun Ji Hyun បានចូលរួមកម្មវិធី បើកសម្ពោធហាងលក់នាឡិកា និងគ្រឿងអលង្ការលំដាប់ខ្ពស់របស់ស្វីស Piaget ដែលបានប្រារព្ធឡើងនៅហាងលក់ទំនិញ Shinsegae Department Store ទីក្រុង Gangnam។

រូបរាងដ៏ស្រស់ស្អាតដូចទេពធីតា ដ៏ល្អឥតខ្ចោះរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលនាងបានបង្ហាញខ្លួន ក្នុងរ៉ូបពណ៌សវែងដ៏ស្រស់ស្អាត ជាមួយលេងស្ទីលសាមញ្ញ របស់នាងជាមួយគ្រឿងអលង្ការលម្អ របស់នាងបានលេចធ្លោក្នុងកម្មវិធី។

នាងក៏បានទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមាមាត្ររាង កាយដ៏អស្ចារ្យរបស់នាង ដែលមើលទៅដូច ជាទេពធីតាដ៏ល្អឥតខ្ចោះ ក្នុងព្រឹត្តិការណ៍ម៉ាកយីហោលំដាប់ខ្ពស់ថ្មីៗនេះ ។ នាងក៏បានបង្ហាញពីផ្នែកមួយទៀត នៃខ្លួននាងផងដែរ ដោយធ្វើរូបបេះដូង ដោយដៃសម្រាប់សារព័ត៌មាន និងបញ្ជាក់ថានាងពូកែខាងសេវាកម្មអ្នកគាំទ្រ បន្ទាប់ពីធ្វើការស្វាគមន៍ជាច្រើន លើកច្រើនសារលើឆាកសម្រាប់ភាពយន្ត៕

Most Popular

To Top