កូរ៉េខាងត្បូង ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន ADOR ទីបំផុតបានបង្ហាញ ពីមូលហេតុ ដែលខ្លួនបានប្តឹង តារាចម្រៀង កូរ៉េខាងត្បូង នាង Danielle ជាសមាជិកកក្រុមតារាចម្រៀង កូរ៉េខាងត្បូងនារី NewJeans ទាំង៥ នាក់ទោះបីជាពួកគេទាំងអស់គ្នាព្យាយាម បញ្ចប់កិច្ចសន្យាផ្តាច់មុខ របស់ពួកគេជាមួយផលិតកម្មក៏ដោយ។
នាថ្ងៃទី ២ ខែកក្កដា តុលាការ ស្រុកកណ្តាល ទីក្រុងសេអ៊ូលបានបើកសវនាការលើកទី៣ សម្រាប់បណ្តឹងសំណង ចំនួន៣១.០ ពាន់លានវ៉ុន (ប្រហែល ១៩.៩ លានដុល្លារអាមេរិក) ដែលប្តឹងដោយ ADOR ប្រឆាំងនឹងអតីតសមាជិក NewJeans គឺនាង Danielle ម្តាយរបស់នាង និងអតីតនាយកប្រតិបត្តិ ADOR គឺ លោក Min Hee Jin បានធ្វើឡើងនៅតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល តុលាការរដ្ឋប្បវេណីទី ៣១។ ក្នុងអំឡុងពេលសវនាការ តំណាងផ្នែកច្បាប់របស់ ADOR បានដាក់ជូនជាភស្តុតាងសំខាន់ៗនូវកិច្ចព្រមព្រៀងផ្តាច់មុខដែលសមាជិក NewJeans បានចុះហត្ថលេខាកាលពីឆ្នាំមុនជាមួយក្រុមហ៊ុនភាគីទី៣។
យោងតាមឯកសារថា សមាជិក NewJeans បានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំមុនជាមួយក្រុមហ៊ុនមួយដែលមានឈ្មោះថា “AAO” គាំទ្រដោយដើមទុនចិន។ AAO ត្រូវបានគេរាយការណ៍ថា ជាអង្គភាពសាជីវកម្មមួយនៅកោះ Cayman ជាកន្លែងមានសុវត្ថិភាពពន្ធ ហើយវាត្រូវបានបង្កើតឡើងដោយអ្នករៀបចំ ComplexCon Hong Kong។ នេះគឺជាព្រឹត្តិការណ៍ដូចគ្នាដែលសមាជិក NewJeans បានសម្តែងជាក្រុមទោះបីជាចាញ់ដីការបស់តុលាការ ដើម្បីផ្អាកកិច្ចសន្យាផ្តាច់មុខរបស់ពួកគេជាមួយ ADOR ក៏ដោយ។ នេះក៏ជាអង្គភាពដូចគ្នា បានផ្ញើសំណើទៅក្រុមប្រឹក្សាភិបាលរបស់ HYBE ដើម្បីលក់ ADOR។
កិច្ចព្រមព្រៀងផ្តាច់មុខបានបញ្ជាក់យ៉ាងច្បាស់អំពីកាតព្វកិច្ចក្នុងការរាយការណ៍ទៅ AAO អំពីសកម្មភាពកម្សាន្ត NewJeans ទាំងអស់ និងព័ត៌មានផ្សេងៗទាក់ទងនឹងការគ្រប់គ្រងរបស់ ADOR ។ កិច្ចសន្យានេះមានសុពលភាពរយៈពេលប្រាំបួនខែ ហើយត្រូវបានរៀបចំឡើង ដើម្បីបន្តដោយស្វ័យប្រវត្តិ លុះត្រាតែភាគីណាមួយប្រឆាំងនឹងវា។ ADOR បានអះអាងថា ស្ថានភាពនេះបានបង្កើត “កិច្ចសន្យាទ្វេ” ដែលបានរំលោភដោយផ្ទាល់ទៅលើកិច្ចសន្យារបស់សមាជិកជាមួយ ADOR។
បន្ទាប់មក ផលិតកម្មបានលើកឡើងថា សមាជិក NewJeans ផ្សេងទៀតបានវិលត្រឡប់មកក្រុមវិញកាលពីខែវិច្ឆិកា បានដឹងអំពីបញ្ហានេះ ហើយបានសហការជាមួយ ADOR ដើម្បីដោះស្រាយវា។ ជាលទ្ធផល ផលិតកម្មបានចាត់វិធានការចាំបាច់ដើម្បីបញ្ចប់កិច្ចសន្យាជាមួយ AAO។ ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មនេះអះអាងថា មិនដូចសមាជិកដទៃទៀតទេ នាង Danielle និង ម្តាយរបស់នាងថា បានព្យាយាមលាក់បាំងកិច្ចព្រមព្រៀង ផ្តាច់មុខរហូតដល់ទីបញ្ចប់។
ជាភស្តុតាង ADOR បានបង្ហាញកំណត់ត្រា នៃការសន្ទនាក្នុងចំណោមឪពុកម្តាយ របស់សមាជិកនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំមុន រួមមានការកត់សម្គាល់របស់ម្តាយរបស់នាង Danielle ណែនាំឪពុកម្តាយផ្សេងទៀតឲ្យជៀសវាងសំណួរពី ADOR ទាក់ទងនឹងការពិភាក្សាកន្លងមក ។ នាងក៏បានសង្កត់ធ្ងន់ផងដែរថា ពួកគេទំនាក់ទំនងជាមួយផលិតកម្ម នេះតាមរយៈក្រុមហ៊ុនច្បាប់តែប៉ុណ្ណោះ៕
