កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្ដែង និងតារាម៉ូដែលកូរ៉េខាងត្បូង ដ៏ល្បីល្បាញ នាង Mun Ka Young ហៅ (Moon Ga Young) បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Fantagio នាថ្ងៃទី ៣ ខែកក្កដា បន្ទាប់ពីFantagio បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខា ជាមួយនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ពួកគេ។
នាង Mun Ka Young បានបង្ហាញខ្លួនជាលើកដំបូងជាតារាសម្ដែងកុមារក្នុងខ្សែភាពយន្តឆ្នាំ២០០៦ Bloody Reunion ហើយចាប់តាំងពីពេលនោះមកនាងបានសម្ដែងក្នុងគម្រោងជាច្រើនរួមមានរឿងភាគ True Beauty, Tempted, Welcome to Waikiki 2, The Interest of Love និង My Dearest Nemesis។ នាងក៏នឹងបង្ហាញខ្លួននៅក្នុងរឿងភាគ tvN Whale Star: The Gyeongseong Mermaid ដែលនឹងចេញផ្សាយនៅឆ្នាំ ២០២៧ ផងដែរ។
បញ្ជីឈ្មោះបច្ចុប្បន្នរបស់ Fantagio រួមមាន Baek Yoon Sik, Kim Seon Ho, Lee Sung Kyung, Ong Seong Wu, Lee Se Young, ASTRO, Lee Changsub និង LUN8៕
