សិល្បៈ និង កម្សាន្ត

ការសម្តែងមិនល្អ របស់តារាចម្រៀងស្រី នាង Irene រងការរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Irene សមាជិកក្រុម Red Velvet បានក្លាយជាគោលដៅ នៃការស្អប់ខ្ពើមដោយចេតនាចំពោះជំនាញ សម្តែងរបស់នាងក្នុងការបង្ហោះវីដេអូ លើបណ្តាញសង្គមដ៏ពេញនិយមមួយ ដោយអ្នកលេងអ៊ីនធើណេតបានវាយបកចំពោះការស្អប់ខ្ពើមនេះ។

ថ្មីៗនេះ វីដេអូមួយនៃការសម្ដែងរបស់ Red Velvet បានរីករាលដាលយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដោយអ្នកបង្ហោះហាក់ដូចជាបានវាយបកទៅលើជំនាញសម្តែងរបស់នាង Irene សម្រាប់វីដេអូខ្លីៗ។ វាបាននាំឲ្យមានរលកនៃការរិះគន់ចំពោះតារាចម្រៀងរូបនេះ។

យ៉ាងណាក៏ដោយ អ្នកគាំទ្រមួយ ចំនួនបានការពារនាង Irene ដោយអះអាងថា អ្នកគាំទ្រទោលកំពុងលើកឡើង ពីការសម្តែងដែលនាង Irene រងរបួស ហើយនាងមិនគួរត្រូវបានរិះគន់នោះទេ នៅពេលនាងពិតជាបានសម្តែងទោះបីជាធ្វើការហួសកម្លាំងក៏ដោយ៕

Most Popular

To Top