កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង IZ*ONE គឺនាង Kang Hyewon កំពុងទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពីរូបភាពដែលបានចែករម្លែកថ្មីៗនេះ បានបង្កឲ្យមានការសង្ស័យអំពីការវះកាត់កែដើមទ្រូង ឡើងវិញក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធើណេត។
តារាសម្ដែង និងអ្នកចម្រៀងរូបនេះ បានបង្ហោះរូបភាពធម្មតាៗមួយចំនួនដែលស្លៀកអាវយឺត សមល្មម និងខោខ្លីសមគ្នា ដោយបង្ហាញរូបរាងរដូវក្ដៅសាមញ្ញ ។ ទោះជាយ៉ាងណា ជំនួសឲ្យការផ្តោត លើសម្លៀក បំពាក់របស់នាង អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើន បានចាប់ផ្ដើមបញ្ចេញមតិលើអ្វី ដែលពួកគេយល់ឃើញថា ជារាងពេញជាងមុនគួរឲ្យកត់សម្គាល់។
រូបភាពទាំងនោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហគមន៍អ៊ីនធើណេត ដែលអ្នកប្រើប្រាស់អ៊ីនធើណេតមួយចំនួនបានសួរថា តើនាង Hyewon បានវះកាត់ពង្រីកដើមទ្រូងឬអត់។ ពួកគេបានប្រៀបធៀបវាទៅនឹងរូបថតមុនៗរបស់នាង ដែលនាងមើលទៅមិនសូវ ធំពេក។
ទោះជាយ៉ាងណា អ្នកផ្សេងទៀតបានបដិសេធយ៉ាងរហ័សចំពោះការស្មាននេះ ដោយចង្អុលបង្ហាញថាវាអាចដោយសារតែអាវទ្រនាប់ដ៏ល្អមួយ។ អ្នកខ្លះក៏បានវែកញែកថានាងមានទំហំគ្រប់គ្រាន់រួចទៅហើយ។
ខណៈការពិភាក្សាបន្តចរាចរ អ្នកគាំទ្រជាច្រើនបែរជាសរសើររូបរាងដែលមានសុខភាពល្អ និងទំនុកចិត្តរបស់អតីតសមាជិកក្រុម IZ*ONE រូបនេះ ខណៈដែលជំរុញឲ្យអ្នកដទៃមិនប្រញាប់ប្រញាល់សន្និដ្ឋានដោយផ្អែកតែលើរូបថតដែលមានប្រជាប្រិយភាពប៉ុណ្ណោះ៕
