សិល្បៈ និង កម្សាន្ត

YouTuber កូរ៉េខាងត្បូងបង្រៀនមេរៀនមួយ ដល់អ្នកថ្មើរជើងជប៉ុន ចូលចិត្តដើរបុកស្មានារី នៅទីក្រុង Osaka

ជប៉ុន៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ នៅប្រទេសជប៉ុន បញ្ហាសង្គមមួយកំពុង ល្បីលើបណ្តាញសង្គមថា ជា “butsukari” ដែលមនុស្សចូលចិត្តដើរបុកអ្នកដទៃ ដើម្បីបង្កគ្រោះថ្នាក់ បានក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គម។

តារាចម្រៀងនាង Minami ដែលជាសមាជិក ក្រុមចម្រៀងនារីជប៉ុន RESCENE ក៏បានជួបប្រទះនឹងហេតុការណ៍បែបនេះ ក្នុងអំឡុងពេលថត ដែលបង្កឲ្យមានភាព ចម្រូងចម្រាស។ ឥឡូវនេះ YouTuber កូរ៉េខាងត្បូងម្នាក់បានចូលមកបង្រៀន មេរៀនដល់ជនល្មើស ដោយទាក់ទាញចំណាប់ អារម្មណ៍ពីសាធារណជន។

នាថ្ងៃទី ១ ឆានែល YouTube MadBros បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា “គ្រូ Yuk Eun Young កំពុងផ្តល់មេរៀនដល់មនុស្សអាក្រក់ម្នាក់ចូលចិត្តបុកស្មានៅ Osaka ប្រទេសជប៉ុន”។ វីដេអូ YouTuber រូបនេះប្រឈមមុខនឹងបុរសជប៉ុនម្នាក់ដែលចេតនាបុកស្មាអ្នកថ្មើរជើង។ បុរសម្នាក់នេះបានដើរលេងតាមដងផ្លូវនៃទីក្រុង Osaka ដោយកំណត់គោលដៅតែស្ត្រីដែលមកពីទិសដៅផ្ទុយដើម្បីបុកពួកគេ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដំបូង។

ក្រោយមក នៅពេលបុរសនោះបុក ដៃគូរបស់ YouTuber រូបនេះ YouTuber បានសួរថា “ហេតុអ្វីបានជាអ្នកបន្តបុក ស្មាបែបនេះ? ហើយរុញគាត់ត្រឡប់មកវិញស្រដៀងគ្នា។ បុរសដែលមានការភ្ញាក់ផ្អើលបានសុំទោសម្តងហើយម្តងទៀត ដោយនិយាយថា «សុំទោស» ហើយក៏ចាកចេញពីកន្លែងកើតហេតុយ៉ាងរហ័ស។

វីដេអូនេះបានរីករាលដាលតាមអ៊ីនធើណេត ហើយទទួលបានការឆ្លើយតបយ៉ាងខ្លាំង។ អ្នកប្រើប្រាស់អ៊ីនធើណេត បានបញ្ចេញមតិថា ជាមេរៀនដ៏អស្ចារ្យមួយ ខ្ញុំខ្លាចធ្វើដំណើរដោយសារ តែមនុស្សបែបនោះនាពេលថ្មីៗនេះ និងគាត់បានរត់ចេញភ្លាមៗ ព្រោះមនុស្សនោះធំជាងគាត់។ អ្នកខ្លះក៏បានលើកឡើងពីហេតុការណ៍ថ្មីៗនេះផងដែរ ដោយនិយាយថា “អរគុណសម្រាប់ការសងសឹកជំនួសនាង Minami”៕

Most Popular

To Top