ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ជីវិតផ្ទាល់ខ្លួនរបស់នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានក្លាយជាប្រធានបទក្តៅគគុកម្តងទៀតនៅលើបណ្តាញសង្គម បន្ទាប់ពីរឿងអាស្រូវជាច្រើនបានគ្របលើរូបភាព។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវិតស្នេហារបស់តារាចម្រៀងរូបនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំដោយប្រព័ន្ធផ្សព្វផ្សាយ ដោយមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងនាង និងមហាសេដ្ឋីជនជាតិបារាំង លោក Frédéric Arnault ដែលកំពុងបង្កឲ្យមានការចាប់អារម្មណ៍ ពីសាធារណជនជាបន្តបន្ទាប់ ។
នាង Lisa ខ្លួនឯងហាក់ ដូចជាមានអារម្មណ៍ស្រួលជាងមុន ត្រូវបានគេប្រទះឃើញជាមួយគ្រួសារ Arnault ច្រើនដង ដែលនាំឲ្យមានការសង្ស័យ កាន់តែខ្លាំងឡើង។ ទោះបីជាអ្នកទាំង ២ នាក់ មិនបានបញ្ជាក់ពីស្ថានភាពទំនាក់ទំនងរបស់ពួកគេក៏ដោយ កាលពប៉ុន្មានសប្តាហ៍មុន អ្នកលេងអ៊ីនធើណេតបានជឿជាក់ថា គូស្នេហ៍នេះបានបែកគ្នា។
ការប្រទះឃើញលីសាថ្មីៗនេះបានបន្ថែមឥន្ធនៈដល់ពាក្យចចាមអារ៉ាមអំពីការបែកបាក់នេះ។ ថ្មីៗនេះ វីដេអូឃ្លីបមួយតត្រូវអ្នកគាំទ្រសន្មត់ថា បានថតនាង Lisa កំពុងញ៉ាំអាហារពេលល្ងាចជាលក្ខណៈគ្រួសារជាមួយឪពុកម្តាយរបស់នាង និងបុរសអាថ៌កំបាំងម្នាក់បានរីករាលដាលពាសពេញបណ្តាញសង្គម។ វីដេអូនេះហាក់ដូចជាត្រូវបានថតនៅភោជនីយដ្ឋានប្រណីតមួយក្នុងប្រទេសថៃ។
អ្នកលេងអ៊ីនធើណេតមានការចង់ដឹងចង់ឃើញភ្លាមៗអំពីអត្តសញ្ញាណរបស់បុរសនោះ ដោយឆ្ងល់ថា តើនាង Lisa កំពុងឃើញគាត់ឬអត់។ អ្នកគាំទ្រមួយចំនួនបានសង្ស័យថា វាគឺជាតារាសម្តែង និងតារាម៉ូដែលថៃ Blue Pongtiwat ប៉ុន្តែបានអះអាងថា ប្រហែលជាមិនមានទិដ្ឋភាពរ៉ូមែនទិកណាមួយក្នុងទំនាក់ទំនងរបស់ពួកគេទេ ព្រោះពួកគេត្រូវបានគេដឹងថាមានទំនាក់ទំនងដូចបងប្អូនបង្កើត។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានបញ្ជាក់ថា ប្រសិនបើអ្នកទាំងពីរពិតជាគូស្នេហ៍មែន ពួកគេនឹងគាំទ្រការសម្រេចចិត្តរបស់នាង Lisa៕
