Event

WURKZ ប្រាប់មូលហេតុ ដែលយើងត្រូវរត់ម៉ារ៉ាតុង នៅអង្គរវត្ត យ៉ាងហោចម្តង ក្នុងមួយជីវិត

កីឡាររត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង ទាក់ទាញអ្នកចូលរួមកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការប្រារព្វធ្វើ នៅទីតាំងល្អៗ។ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បង្ហាញមូលហេតុ ដែលអ្នកគួរសាកល្បង មករត់ម៉ារ៉ាតុង ជាពិសេសនៅទឹកដីអង្គរ ខេត្តសៀមរាប យ៉ាងហោចណាស់ម្តង ក្នុងមួយជីវិត។

ហេតុផលទី១៖ ការរត់ជួយឱ្យអ្នកមានសុខភាពល្អ ទាំងកាយ និងផ្លូវចិត្ត។
ហេតុផលទី២៖ ការប្រកួតប្រជែង នឹងបើកឱកាសឱ្យអ្នកធ្វើអ្វីមួយថ្មី។

ប្រសិនបើអ្នកឆ្លងកាត់ពេលវេលា នៃការផ្លាស់ប្តូរជីវិតដ៏ច្របូកច្របល់ កំពុងទទួលរងនូវភាពវង្វេងស្មារតី ឬចង់ប្រកួតប្រជែងខ្លួនឯង ដោយការព្យាយាមអ្វីដែលថ្មី ការជ្រើសរើសរត់ម៉ារ៉ាតុង អាចជាជម្រើសដ៏ល្អបំផុត។

ហេតុផលទី៣៖ រៀនពីការតាំងចិត្ត។ ប្រាកដណាស់ ការរត់ម៉ារ៉ាតុងគឺទាមទារ ឱ្យអ្នកត្រៀមចិត្ត ចំពោះភាពលំបាក និងការតាំងចិត្តខ្ពស់ រហូតដល់គោលដៅ ដែលបានកំណត់។ មានឧបសគ្គជាច្រើនអំឡុងពេល ធ្វើដំណើរដូចជា ហត់នឿយ និងឈឺសន្លាក់ជាដើម ដូច្នេះអ្នកត្រូវរៀនជម្នះវា។

ហេតុផលទី៤៖ ជួយបង្កើនទំនុកចិត្តរបស់អ្នក។ បើអ្នកជាមនុស្សជួបការបរាជ័យច្រើន ការរត់ឱ្យដល់គោលដៅ នឹងជួយបង្កើនកម្លាំងចិត្តរបស់អ្នក យ៉ាងមានប្រសិទ្ធិភាព។

ហេតុផលទី៥៖ ការកម្សាន្តរបស់អ្នកនឹងជួយអ្នកផ្សេង ដែលកំពុងជួបវិបត្តិ ព្រោះសកម្មភាពកីឡានេះ ភាគច្រើនថ្លៃសំបុត្រ នឹងយកទៅបរិច្ចាគដល់ពលរដ្ឋ កំពុងជួបការលំបាកផ្សេងៗ។

ហេតុផលទី៦៖ តាមរយៈទីតាំងដ៏វិសេសនៅចំពីមុខប្រាសាទអង្គរវត្ត វេលាព្រលឹមស្រាងៗ អ្នករត់ម៉ារ៉ាតុងទាំងអស់ អាចគយគន់ទេសភាព ដ៏ស្រស់បំព្រងតាមដងវិថី មានដើមឈើធំៗ គូទឹកដ៏ស្រស់ស្អាត ខ្យល់អាកាសល្អ និងសត្វចតុប្បាទ និង សត្វស្លាបហិចហើរ ជាពិសេសប្រាសាទបូរាណ ដ៏ល្អវិចិត្រ អមសងខាងផ្លូវបង្កើតជាទិដ្ឋភាព និងបទពិសោធន៍ ដែលមិនអាចបំភ្លេចបានឡើយ។

សរុបមក ការរត់ម៉ារ៉ាតុងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើន។ សម្រាប់អ្នកដែលចង់ចូលរួម ការរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត នៅថ្ងៃទី៨ ធ្នូ ខាងមុខនេះ នៅទីតាំងមុខ ប្រាសាទអង្គរវត្តផ្ទាល់ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ http://www.cambodia-events.org/ ឬ តាមដានទំព័រហ្វេសប៊ុករបស់វើក WURKZ https://www.facebook.com/WurkzCambodia/?epa=SEARCH_BOX ។

សូមបញ្ជាក់ថា ចម្ងាយនៃការរត់ ក្នុងទិវារត់ពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិនេះ គឺមាន៤ ប្រភេទ៖ ចម្ងាយខ្លី ៣ និង ៥ គីឡូម៉ែត្រ ចម្ងាយមធ្យម ១០គីឡូម៉ែត្រ និងចម្ងាយវែងជាងគេបំផុត ២១គីឡូម៉ែត្រ៕

Most Popular

To Top