The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Newcastle ម្នាក់កំពុងបង្ហាញបំណង ចង់ផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។
កីឡាករAnthony Gordon ដែលមានវ័យ២៥ឆ្នាំគឺបានក្លាយទៅ ជាគោលដៅរបស់ក្លឹបអាល្លឺម៉ង់នេះជាយូរ មកដែរហើយសម្រាប់ត្រៀមរដូវកាលក្រោយ។
ប្រភពដដែលជឿជាក់ទៀតថាក្លឹប Bayern ក៏បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការចរចា ជាមួយនឹងភ្នាក់ងាររបស់កីឡាករនៅពេលខាងមុខផងដែរ។
ទោះបីជាយ៉ាងណាក្តីកុងត្រា ដែលនៅសេសសល់រយៈពេលយូរទៀតរបស់ Gordon នឹងមិនអនុញ្ញាតិឲ្យកីឡាករ ខ្សែប្រយុទ្ធស្លាបរូបនេះចាកចេញទៅដោយតម្លៃខ្លួនធូរថ្លៃនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
